Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀង ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Noni Madueke របស់ Chelsea

Arsenal កំពុងឈានដល់កិច្ចព្រមព្រៀងតម្លៃ ៥២លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបវ័យ ២៣ឆ្នាំ Noni Madueke ពី Chelsea លើកិច្ចសន្យារយៈពេល ៥ឆ្នាំ ខណៈដែលលក្ខខណ្ឌផ្ទាល់ខ្លួន ត្រូវបានយល់ព្រមរួចហើយ។

Madueke បានស៊ុតបញ្ចូលទី ១១គ្រាប់ និង assists ៥ដង ក្នុងការបង្ហាញខ្លួន ៤៦លើក សម្រាប់ Chelsea កាលពីរដូវកាលមុន ហើយជាខ្សែបម្រើដែលអាចលេងបានទាំងស្លាបស្តាំ និងឆ្វេង។

ស្របពេល Chelsea មានបំណងចង់បានចាប់ផ្តើមពី ៥០លានផោន បូកបន្ថែមអត្ថប្រយោជន៍បន្ថែមផ្សេងទៀត ដែលអាចឡើងដល់ ៥២លានផោន បន្ទាប់ពីការដេញថ្លៃរបស់ Arsenal ប្រហែល ៥០លានផោន ។

លោក Mikel Arteta មើលឃើញថា Madueke ជាការបន្ថែមដ៏សំខាន់ សម្រាប់តំបន់ស្លាប ជាពិសេសដើម្បីបម្រុងពីក្រោយអវត្តមាន Bukayo Saka និង Gabriel Martinelli។

ជាមួយនឹងការផ្លាស់ប្តូរនេះ Arsenal កំពុងចុះហត្ថលេខាលើកីឡាករម្នាក់ទៀតពី Chelsea បន្ថែមលើការចុះហត្ថលេខានៅរដូវក្តៅរបស់ពួកគេ និងបង្កើនឱកាសរបស់ពួកគេក្នុងការប្រជែងយកពាន Premier League៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង