Tottenham កំពុងប្រជែងជាមួយ Inter Milan ដើម្បីចុះហត្ថលេខាលើខ្សែការពារ Koni de Winter

Tottenham Hotspur កំពុងចាប់ដៃជាមួយក្លឹបយក្ស Serie A- Inter Milan ក្នុងការប្រកួតប្រជែងដើម្បីចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបែលហ្ស៊ិកវ័យ ២៣ឆ្នាំ Koni De Winter ពីក្លឹប Genoa ។ 

ខ្សែការពារកណ្តាលវ័យក្មេង ដែលជារឿយៗ ត្រូវបានប្រៀបធៀបជាមួយ Vincent Kompany សម្រាប់ភាពស្ងប់ស្ងាត់ និងភាពប៉ិនប្រសប់របស់គាត់ បាននិងកំពុងឈានមុខគេ នៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងទម្រង់លេងដ៏ល្អរបស់គាត់។ ឈរនៅកម្ពស់ ៦.២ ហ្វីត ស្មើនឹង ១.៨៨ មែត្រ សមត្ថភាពរបស់ De Winter ក្នុងការលេងជាខ្សែការពារកណ្តាល ឬក្នុងតួនាទីជាខ្សែការពារស្លាប ធ្វើឱ្យគាត់ក្លាយជាគោលដៅសំខាន់ សម្រាប់ក្រុម Spurs ដែលកំពុងស្វែងរកការពង្រឹងតំបន់ការពារ។

ប្រភពបានបញ្ជាក់ថា Spurs មើលឃើញ De Winter ជាអ្នកជំនួសរយៈពេលវែង សម្រាប់ខ្សែការពារ Cristian Romero ដោយ Genoa បានដាក់តម្លៃ ២៥លានអឺរ៉ូលើខ្សែការពាររូបនេះ។ ប៉ុន្តែ Inter Milan មិនទាន់បោះបង់ចោលដែរ តាមសេចក្ដីរាយការណ៍ថា ក្លឹបអ៊ីតាលីបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចហើយ ជាមួយតារាបែលហ្ស៊ិករូបនេះ ហើយគាត់ក៏ត្រូវបានគេរាយការណ៍ថា មានគោលបំណងស្នាក់នៅប្រទេសអ៊ីតាលីផងដែរ។ 

បន្ថែមពីលើរឿងនេះ West Ham និង Bournemouth ក៏កំពុងដើរជុំវិញផងដែរ ដោយត្រៀមខ្លួនជាស្រេច  ដើម្បីចូលរួមប្រជែងយក De Winter ប្រសិនបើកិច្ចព្រមព្រៀងនេះបរាជ័យ។

ជាមួយនឹងទីផ្សារដោះដូរកីឡាករកាន់តែក្តៅឡើង យើងចាំមើលថា តើគ្រូបង្វឹករបស់ Spurs លោក Ange Postecoglou អាចនាំយក De Winter មកកាន់ Premier League បានដែរឬទេ?៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង