Rashford ទៅដល់ Barcelona មុនពេលបញ្ចប់ការខ្ចីជើងពី Man United

Marcus Rashford បានទៅដល់ Barcelona កាលពីថ្ងៃអាទិត្យ មុននឹងបញ្ចប់ការផ្ទេរលក្ខខ្ឌខ្ចីជើងពេញមួយរដូវកាលពី Manchester United ។

សារព័ត៌មាន ESPN បានបញ្ជាក់ថា Rashford វ័យ ២៩ឆ្នាំ នឹងទទួលការពិនិត្យសុខភាពនៅដើមសប្តាហ៍នេះ ហើយប្រសិនបើអ្វីៗដំណើរការទៅតាមផែនការ នោះគាត់នឹងត្រូវបានបង្ហាញជាកីឡាកររបស់ Barcelona មុនពេលដែលក្លឹបចេញដំណើរទេសចរណ៍ប្រកួតមិត្តភាព។ 

Barcelona នឹងធ្វើដំណើរទៅអាស៊ីនៅថ្ងៃព្រហស្បតិ៍ ហើយគ្រូបង្វឹកលោក Hansi Flick ចង់ឱ្យ Rashford មានវត្តមានជាមួយក្រុមនៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីផ្តល់ពេលវេលាឱ្យគាត់បានច្រើន  តាមដែលអាចធ្វើទៅបាន មុនពេលរដូវកាលថ្មីចាប់ផ្តើមនៅខែសីហា។

Rashford ច្បាស់ណាស់ គឺបានធ្វើដំណើរទៅកាន់ Barcelona បន្ទាប់ពីក្លឹបបានបញ្ចប់ឯកសារចាំបាច់ទាំងអស់កាលពីថ្ងៃអាទិត្យ។ ខណៈដែលប្រភពក៏បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ រួមបញ្ចូលទាំងជម្រើសក្នុងការទិញកីឡាករជាអចិន្ត្រៃយ៍ នៅរដូវក្តៅក្រោយ ក្នុងតម្លៃប្រហែល ៣០លានអឺរ៉ូ។  

Barcelona បានចុះហត្ថលេខាលើ Rashford ដែលជាគោលដៅចម្បងរបស់ពួកគេនៅរដូវក្តៅនេះ។ ដូចដែលលោក Deco បានលើកឡើងកាលពីខែឧសភា ហើយក្លឹបក៏បានព្យាយាមចុះហត្ថលេខាលើ Nico Williams និង Luis Díaz ផងដែរ។

ពីរសប្តាហ៍ចុងក្រោយនេះ Rashford មិនបានចូលរួមការហ្វឹកហាត់ជាមួយក្រុមឈុតធំរបស់ United ទេ បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim ប្រាប់ថា គាត់មិនបានស្ថិតនៅក្នុងផែនការរបស់គាត់នៅ Old Trafford៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង