Arsenal បានចុះហត្ថលេខា Noni Madueke ជាផ្លូវការពី Chelsea ក្នុងតម្លៃប្រហែល ៥២លានផោន

ទីបំផុត Arsenal បានបញ្ជាក់ពីការមកដល់របស់កីឡាករ Noni Madueke ពី Chelsea ដោយខ្សែបម្រើស្លាបរូបនេះ បានយល់ព្រមចុះកិច្ចសន្យារយៈពេល៥ឆ្នាំ ដោយរក្សាគាត់នៅទឹកដី Emirates រហូតដល់ឆ្នាំ២០៣០។

ការផ្លាស់ប្តូរនេះ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ហើយបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល។

Madueke នឹងពាក់អាវលេខ២០ បន្ទាប់ពីបញ្ចប់ការផ្លាស់ប្តូរតម្លៃ ៥២លានផោន ខណៈដែលតម្លៃដំបូងដែល Arsenal បានបង់ឱ្យ Chelsea សម្រាប់ Madueke ត្រូវបានគេជឿថា មានទឹកប្រាក់ប្រហែល ៤៨លានផោន បូករួមជាមួយប្រាក់រង្វាន់បន្ថែម ដោយផ្អែកលើទម្រង់លេងរបស់កីឡាករ។

ប្រភពបាននិយាយថា កិច្ចព្រមព្រៀងបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយក្លឹបទាំងពីរចង់សម្រេចបញ្ចប់វា មុនពេលដំណើរទេសចរណ៍ប្រកួតមិត្តភាព មុនរដូវកាលចាប់ផ្តើម។

Arsenal បានធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័ស និងជឿជាក់លើការចុះហត្ថលេខា Madueke ដោយសារគាត់នៅក្មេង ហើយព្រមទាំងមានបទពិសោធន៍ស្រាប់នៅ Premier League៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង