Tottenham កំពុងពិភាក្សាខ្ចីជើង João Palhinha ពី Bayern Munich

កីឡាករ João Palhinha វ័យ ៣០ឆ្នាំ​ ដែលទើបតែបានចូលរួមជាមួយ Bayern កាលពីរដូវក្តៅមុន បន្ទាប់ពីផ្ទេរពី Fulham ក្នុងតម្លៃ ៥០លានអឺរ៉ូ ប៉ុន្តែបញ្ហាសុខភាពបានធ្វើឱ្យគាត់បង្ហាញខ្លួនត្រឹមតែ ៦ដងប៉ុណ្ណោះ នៅ Bundesliga។

ប្រភពបាននិយាយថា Spurs ធ្លាប់ចាប់អារម្មណ៍លើ Palhinha មុនពេលការមកដល់របស់គ្រូបង្វឹកថ្មី លោក Thomas Frank ប៉ុន្តែវាមិនច្បាស់ទេថា តើខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់រូបនេះ នឹងចាប់អារម្មណ៍ក្នុងការវិលត្រឡប់ទៅកាន់ទីក្រុងឡុងដ៍ ឆាប់ៗនេះដែរឬទេ។

Palhinha បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំ ជាមួយ Bayern កាលពីរដូវក្តៅមុន ហើយបានពណ៌នាការផ្ទេររបស់គាត់ថាជា "ថ្ងៃដ៏រីករាយបំផុតនៃជីវិតរបស់គាត់" ដែលធ្វើឱ្យ "សុបិនរបស់គាត់បានក្លាយជាការពិតសម្រាប់ការលេងឱ្យក្រុមកំពូលមួយ"។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពបាននិយាយថា Spurs កំពុងទទួលបានលើកទឹកចិត្តខ្លាំង ដើម្បីស្វែងរកកិច្ចព្រមព្រៀង ដោយជឿថា Bayern អាចនឹងបើកចំហក្នុងការអនុញ្ញាតឱ្យ Palhinha ចាកចេញ។

Spurs នៅតែកំពុងសម្លឹងមើលយ៉ាងសកម្មក្នុងការពង្រឹងមុខតំណែងជាច្រើនមុនរដូវកាលថ្មី បន្ទាប់ពីបានចុះហត្ថលេខាលើកីឡាករចំនួន៣នាក់រួចទៅហើយក្តី គឺ Mohammed Kudus មកពី West Ham United, Luka Vuskovic មកពី Hajduk Split និង Kota Takai របស់ Kawasaki៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង