ម្ចាស់ក្លឹប Chelsea លោក Abramovich សង្ស័យត្រូវជាតិពុល

ម្ចាស់ក្លឹបតោខៀវ Chelsea រួមជាមួយនឹងអ្នកចរចាជាច្រើននាក់ទៀត ហាក់ដូចជាត្រូវបានក្លាយជាគោលដៅដែលត្រូវបានគំរាមកំហែង ដោយអាវុធគីមី ឬវិទ្យុសកម្ម។ 

ម្ចាស់ក្លឹបតោខៀវ លោក Roman Abramovich មានរោគសញ្ញាដែលសង្ស័យថា អាចកើតឡើងដោយសារការបំពុលមួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង Kyiv កាលពីដើមខែនេះ ប្រភពមកពីអ្នកជិតស្និទ្ធនឹងម្ចាស់ក្លឹប Chelsea បានបញ្ជាក់ប្រាប់ GOAL។

មនុស្សដែលស្និទ្ធនឹងលោក Abramovich បានអះអាងថា លោកបានចូលរួមក្នុងកិច្ចចរចាសន្តិភាព ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងនៅចុងខែកុម្ភៈ។

ចាប់តាំងពីពេលនោះមក មហាសេដ្ឋីវ័យ ៥៥ឆ្នាំរូបនេះ បានរួចផុតពីការចោតប្រកាន់ថា ជាភ្នាក់ងាររុស្ស៊ីដែលមានទំនាក់ទំនងរឹងមាំ ដែលមានបំណងបង្អាក់ដល់ដំណើរការសន្តិភាព នៅក្នុងរបាយការណ៍ដើមរបស់កាសែត Wall Street Journal ។

រោគ​សញ្ញា​ត្រូវ​បាន​គេ​និយាយ​ថា​ រួម​មាន "ភ្នែក​ក្រហម ការរហែកនិង​ឈឺចាប់ និង​ស្បែក​របក​លើ​ផ្ទៃមុខ និង​ដៃ"។ ម្ចាស់ក្លឹបតោខៀវត្រូវបានគេនិយាយថា បានធ្វើដំណើររវាងទីក្រុងមូស្គូ អ៊ុយក្រែន និងទួរគី ចាប់តាំងពីគាត់បានដាក់លក់ Chelsea នៅថ្ងៃទី២ ខែមីនា៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង