Diaz ព្រងើយជាមួយការស្រែកចំអករបស់អ្នកគាំទ្រ Benfica

អតីតកីឡាកររបស់ Porto បានស៊ុតបញ្ចូលទីនៅចុងម៉ោង បន្ទាប់ពីការវិលត្រឡប់ជាថ្មីរបស់គាត់ មកកាន់ប្រទេសព័រទុយហ្គាល់​ ដែលហង្សក្រហមបានទទួលជ័យជំនះដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន​ Estadio da Luz។

ឈ្មោះរបស់គាត់ត្រូវបានគេស្រែកចំអក នៅពេលដែលវាត្រូវបានអានមុនពេលចាប់ផ្តើមការប្រកួតនៅ Estadio da Luz ប៉ុន្តែគាត់ជាអ្នកដែលសើចនៅចុងក្រោយទៅវិញ។ 

Diaz បានធានាថា យប់នេះនឹងបញ្ចប់ទៅដោយកម្រិតខ្ពស់មួយ​ កីឡាករសញ្ជាតិកូឡុំប៊ីរត់គេចពីខ្សែការពារ ដើម្បីទទួលបាល់ដ៏ល្អលើសលប់ពីការបញ្ជូនរបស់​ Naby Keita ដែលនៅសល់រយៈពេលត្រឹមតែ ៣ នាទីចុងក្រោយប៉ុណ្ណោះ ដើម្បីបំប៉ោងសំណាញ់ទី។

គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Diaz បានយកឈ្នះ ៣-១ ដែលមានន័យថា Liverpool ប្រាកដជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃ​ Champions League៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង