Ronaldo ហាក់អន់ចិត្ត បន្ទាប់ពីគ្រូបង្វឹកប្ដូរគាត់ចេញ កាលពីយប់មិញ

CRISTIANO RONALDO មានការមិនសប្បាយចិត្ត ហើយបានបោកអាវក្រៅផ្ទប់នឹងកៅអី បន្ទាប់ពីលោក Ralf Rangnick បានដកគាត់ចេញ អំឡុងពេលប្រកួតជាមួយ Brentford។

RONALDO មានការមិនសប្បាយចិត្តជាខ្លាំង ដែលត្រូវបានគ្រូបង្វឹកផ្លាស់ចេញ។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះ ត្រូវបានអ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហមប្តូរចេញនៅនាទីទី៧១ ដោយដាក់កីឡាករ Harry Maguire ជំនួសគាត់វិញ។

លោក Ralf Rangnick ថា គាត់មិនមានបញ្ហាជាមួយនឹងប្រតិកម្មរបស់ Ronaldo បន្ទាប់ពីការប្រកួតនោះទេ។ ថ្លែងទៅកាន់ BT Sport គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ បាននិយាយថា “វាជារឿងធម្មតាទេ ដែលខ្សែប្រយុទ្ធចង់រកគ្រាប់បាល់ ប៉ុន្តែគាត់ទើបតែជាពីរបួស ទោះបីជារបួសបន្តិចបន្តួចក៏ដោយ ហើយវាជារឿងដ៏សំខាន់ដែលត្រូវចាំថា យើងនៅមានការប្រកួតសំខាន់ៗផ្សេងទៀត ដែលនឹងមកដល់នាពេលខាងមុខ"។

គ្រូបង្វឹករបស់ United ក៏បានពន្យល់ពីការសម្រេចចិត្តរបស់គាត់ទៅកាន់ Ronaldo ផងដែរ។

យ៉ាងណាក៏ដោយ ម្ចាស់ពាន Ballon d'Or ៥សម័យកាលរូបនេះ ហាក់ស្ងប់ស្ងាត់នៅពេលឃើញ Man Utd បន្តការនាំមុខ ៣-០ លើ Brentford។ គាត់បានបង្ហោះសារ បន្ទាប់ពីទទួលជ័យជម្នះថា៖ "បីពិន្ទុសំខាន់! ធ្វើបានល្អប្អូនៗ"៕ ប្រភព៖ The Sun

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង