លោក​ Conte នៅតែមួម៉ៅចំពោះការពន្យារពេលការប្រកួតរវាង Arsenal និង Spurs ដោយសារតែបញ្ហាជំងឺកូវីដ

លោក Antonio Conte បានទទូចថា "វាពិតជាអយុត្តិធម៌" ដែលការប្រកួតក្នុងផ្ទះរបស់ Tottenham ជាមួយនឹង Arsenal ត្រូវបានពន្យារពេល ដោយសារតែការស្នើសុំអំពីបញ្ហាកូវីដ១៩ ពីគូប្រកួតរបស់ពួកគេ នៅមុនការប្រកួតភាគខាងជើងទីក្រុងឡុង ប្រទេសអង់គ្លេស​ ដែលនឹងត្រូវមានការរៀបចំជាថ្មីឡើងវិញ។

ក្រុមទាំងពីរនេះ ដើមឡើយនឹងត្រូវជួបគ្នានៅក្នុងកីឡដ្ឋាន Tottenham Hotspur នៅថ្ងៃទី១៦ខែមករា ប៉ុន្តែក្រុមកាំភ្លើងធំបានស្នើសុំឱ្យការច្រានចោលការប្រកួតនេះ ដោយសារតែភាពខ្វះខាតកីឡាករ។

ក្រុមកាំភ្លើងធំត្រូវបានអនុញ្ញាត​លើការដាក់សំណើរបស់ពួកគេ បើទោះបីជាមានករណីវិជ្ជមានវីរុសកូវីដ១៩ នៅក្នុងក្រុមរបស់ពួកគេតែមួយករណីក៏ដោយ​ ដែលភ្លាមៗ បានជំរុញឱ្យ Premier League ផ្លាស់ប្តូរច្បាប់របស់ពួកគេលើការពន្យារពេល ប៉ុន្តែលោក Conte នៅតែរក្សាកំហឹងខ្លះៗ នៅក្នុងចិត្តអំពីការសម្រេចចិត្តនេះបែប។

លោក Conte បាននិយាយថា "ខ្ញុំដឹងយ៉ាងច្បាស់ថាស្ថានភាពមិនល្អ (នៅពេលដែលខ្ញុំមកដល់)​ ហើយមានតែមនុស្សឆ្កួតម្នាក់ប៉ុណ្ណោះដែលអាចស្រមៃថាជាមួយនឹងការប្រកួតពីរដែលនៅសល់ ពួកយើងនឹងប្រជែងយកកៅអីមួយនៅក្នុងក្របខ័ណ្ឌ Champions League"៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង