Mbappe លើការសម្រេចចិត្តពីអនាគតរបស់គាត់​ "វានឹងត្រូវលាតត្រដាង​ក្នុងពេលឆាប់ៗនេះ"

Kylian Mbappe និយាយថា គាត់ត្រៀមខ្លួនជិតរួចហើយក្នុងការប្រកាសកន្លែង ដែលគាត់នឹងបន្តអាជីពក្លឹបរបស់គាត់ ជាមួយជាមួយនឹងអ្វីដែលតារារបស់ក្លឹប Paris Saint-Germain​ បានបន្ថែមថា​ វានៅសល់ព័ត៌មានលម្អិតមួយចំនួន ដែលត្រូវបញ្ចេញមក។ 

កីឡាករឆ្នើមសញ្ជាតិបារាំង​រូបនេះ កំពុងមានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយនឹង Real Madrid អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែការផ្តល់ជូនបន្ថែមលើកិច្ចសន្យាពេលថ្មីៗនេះ នៅ Parc des Princes បានធ្វើឱ្យ Mbappe បន្តស្នាក់នៅក្នុងរដ្ឋធានី របស់ប្រទេសបារាំង ជាជាងចាកចេញដោយមិនគិតថ្លៃផ្ទេរ។

ម្តាយរបស់គាត់ Fayza Lamary បានបញ្ជាក់ពីរបាយការណ៍ដែលថា តារា PSG បានយល់ព្រមលើការបន្តកិច្ចសន្យារយៈពេល២ឆ្នាំនោះ​ "មិនពិតទាំងស្រុង" ប៉ុន្តែ Mbappe និយាយថា អនាគតរបស់គាត់នឹងត្រូវបានបញ្ជាក់យ៉ាងច្បាស់ ក្នុងពេលឆាប់ៗនេះ។

"វានឹងត្រូវបានលាតត្រដាងក្នុងពេលឆាប់ៗនេះ វាជិតដល់ពេលហើយ"​ Mbappe បាននិយាយក្នុងកម្មវិធីពានរង្វាន់ UNFP ជាកន្លែងដែលគាត់ត្រូវបានជាប់ឈ្មោះជាកីឡាករល្អបំផុតនៅក្នុង Ligue 1 សម្រាប់រដូវកាលទី៣ជាប់ៗគ្នា។​ "ការសម្រេចចិត្តរបស់ខ្ញុំត្រូវបានធ្វើឡើង ពិតមែនហើយ​ ជិតដល់ពេលហើយ៕"

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង