Mbappe ថា ពិតជាបានធ្វើ​ការ​ចរចា​ជាមួយនឹង Liverpool មុន​ពេល​ចុះ​កុងត្រា​ថ្មី​ជាមួយ PSG

Kylian Mbappe បានទម្លាយថា គាត់ពិតជាបានធ្វើការពិភាក្សាលើការផ្ទេរជាមួយនឹង​ Liverpool​ មុនពេលចុះហត្ថលេខាលើកិច្ចសន្យាថ្មី ដែលទទួលបានតម្លៃពលកម្មច្រើន នៅឯ Paris Saint-Germain។​ ​ក្នុងអាជីពរបស់ Mbappe បានធ្វើការចចារជាមួយហង្សក្រហមចំនួនពីរលើករួចមកហើយ គិតមកដល់បច្ចុប្បន្ននេះ។

នៅពេលត្រូវបានសួរថា តើអ្នកធ្លាប់បាននិយាយជាមួយ Liverpool មុននឹងចុះហត្ថលេខានៅរដ្ឋធានីបារាំង ឬទេ? Mbappe បានប្រាប់សារព័ត៌មាន​ The Telegraph ថា "ពួកយើងបាននិយាយគ្នាបន្តិច ប៉ុន្តែមិនច្រើនពេកទេ។  យើងបាននិយាយបន្តិចទេ។"

ខ្សែប្រយុទ្ធដែលឈ្នះពានរង្វាន់ជើងឯកពិភពលោករូបនេះ បានបញ្ជាក់ប្រាប់យ៉ាងទូលំទូលាយថា នឹងចាកចេញពី Parc des Princes នៅរដូវក្តៅនេះ ក្នុងនាមជាកីឡាករគ្មានតម្លៃផ្ទេរ ដោយ Real Madrid ហាក់ដូចជានាំមុខគេក្នុងការចុះហត្ថលេខាជាមួយគាត់។​ តាមរយៈ GOAL បានបញ្ជាក់ថា លក្ខខណ្ឌនោះត្រូវបានយល់ព្រមជាមួយក្រុម La Liga ក្នុងដំណាក់កាលមួយតែប៉ុណ្ណោះ។

Mbappe បានបំផ្លាញក្តីសង្ឃឹមរបស់អ្នកដែលរំពឹងថា នឹងទាក់ទាញរូបគាត់ឱ្យចាកចេញពីប្រទេសបារាំង នៅពេលដែលបានសម្រេចចិត្តបន្តចុះកិច្ចសន្យាថ្មីរហូតដល់ឆ្នាំ២០២៥ ទន្ទឹមនឹងក្រុមខ្លាំងមកពីក្របខ័ណ្ឌ Premier League នៅឯកីឡដ្ឋាន Anfield ក្នុងចំណោមក្រុមដែលទន្ទឹងរង់ចាំការបើករដូវកាលដោះដូរកីឡាករជាថ្មីមកដល់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង