ពាន FIFA WORLD CUP នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា​ នៅថ្ងៃទី​១៥មិថុនា ​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការ​ជាតិ​អូឡាំពិក កម្ពុជា បាន​មានប្រសាសន៍ថា​ពានរង្វាន់​បាល់ទាត់​ពិភពលោក “FIFA WORLD CUP-Trophy Tour នឹង​មកដល់​រាជធានី​ភ្នំពេញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​ជើងហោះហើរ​ឯកជន ពិសេស “Private Jet” នា​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២២ ។​ ការធ្វើដំណើរ​មកនេះ ដោយបាន​ការអនុញ្ញាត ពី​រាជរដ្ឋាភិបាល គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា ។​

​រាជរដ្ឋាភិបាល ដែល​ពិធី​ទទួល​ស្វាគមន៍ និង​លើក​ពានរង្វាន់​ពិភពលោក​នេះ នឹងធ្វើ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​ បន្ទាប់មក​នឹងមាន​ការដាក់​តាំង​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ចូល​ទស្សនា​និង​ថតរូប​ជាមួយ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ផងដែរ ។​

​លោក វ៉ា​ត់ ចំរើន បន្តថា​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រជាពលរដ្ឋ​ទាំងអស់​មាន​មោទនភាព​ជាតិ ដ៏​វិសេសវិសាល ដែល​បានទទួល​ព្រឹត្តិការណ៍ ដំណើរ​គោចរ​នៃ​ពានរង្វាន់ បាល់ទាត់​ពិភពលោក​លើក​ទី​១​មកដល់​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​ដើម្បី​អបអរសាទរ​ការប្រកួត កីឡាបាល់ទាត់​ដណ្ដើម ពានរង្វាន់​ពិភពលោក នា​ខែធ្នូ ឆ្នាំ​២០២២ នៅ​ទីក្រុង​ដូ​ហា ប្រទេស​កាតា​៕​

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង