ក្រុមអ្នកគាំទ្រ​ Real Madrid បញ្ចេញកំហឹងទៅលើ Mbappe អំឡុងដង្ហែពាន Champions League

ក្រុមអ្នកគាំទ្រ Real Madrid មើលទៅដូចជាចាប់អារម្មណ៍ ចំពោះការប្រមាថ Kylian Mbappe ជាជាងការអបអរសាទរជោគជ័យរបស់ក្រុមពួកគេ ក្នុងការឈ្នះវគ្គផ្តាច់ព្រ័ត្រ​ Champions League កាលពីថ្ងៃអាទិត្យ។

ការ​សម្រេច​ចិត្ត​របស់​កីឡាករ​សញ្ជាតិ​បារាំង ​ដោយបដិសេធ​មិនចូលរួមជាមួយក្លឹបយក្ស​នៅអេស្ប៉ាញ​ ​បានស្ថិត​នៅក្នុង​ចិត្ត​អ្នក​គាំនៅឡើយ បើ​ទោះ​បី​ជា​ពួកគេ​ទទួលបានជ័យជម្នះនៅ​អឺរ៉ុប​ក៏ដោយ។

ក្រុមរបស់លោក Carlo Ancelotti បានវិលត្រលប់ទៅកាន់ទឹកដី Madrid វិញ​ ជាមួយនឹងពានរង្វាន់អឺរ៉ុបដ៏ល្បីល្បាញ បន្ទាប់ពីបានយកឈ្នះ Liverpool ដោយលទ្ធផល ១-០​ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅឯកីឡដ្ឋាន Stade de France កាលពីថ្ងៃអាទិត្យ។

ប៉ុន្តែនៅពេលដែលកំពុងចែករំលែកភាពអបអរសាទរយ៉ាងសប្បាយរីករាយ នៅទីសាធារណៈ គេសង្កេតឃើញថា ក្រុមអ្នកគាំទ្រមួយចំនួនធំ នៅតែមិនសប្បាយចិត្ត ចំពោះការត្រូវបានបដិសេធដោយ Mbappe ដែលបានបោះបង់ Madrid ដើម្បីបន្តអាជីពរបស់គាត់នៅ Paris Saint-Germain៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង