United ចាប់អារម្មណ៍ខ្សែបម្រើស្លាប Luis Diaz របស់ក្លឹប Porto

Manchester United បានបញ្ជូនអ្នកសង្កេតការណ៍ទៅមើលខ្សែបម្រើស្លាបរបស់ Porto កីឡាករ Luis Diaz កាលពីសប្តាហ៍មុន ខណៈដែលបិសាចក្រហមថ្លឹងថ្លែងលើការដេញថ្លៃ សម្រាប់តារាកូឡុំប៊ីរូបនេះ។

បន្ទាប់ពីបង្ហាញទម្រង់លេងដ៏ល្អ សម្រាប់ក្លឹបយក្សព័រទុយហ្គាល់​ Diaz បានទាក់ទាញការចាប់អារម្មណ៍ពីក្លឹបអឺរ៉ុបជាច្រើន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ​។ 

Diaz បានស៊ុតបញ្ចូលទី ១៦គ្រាប់ និងបញ្ជូនបាល់​ជំនួយ៦ដង​ ក្នុងការបង្ហាញខ្លួន ២៨លើក​ ដែលជួយឱ្យក្រុម Porto ឡើងទៅកាន់កំពូលតារាង ក្នុងក្របខ័ណ្ឌ Primeira Liga ដែលពួកគេនាំមុខ ៦ពិន្ទុលើក្រុម Sporting Lisbon។

មានសេចក្ដីរាយការណ៍ថា បើក្លឹបណាចង់បាន Diaz ត្រូវត្រៀមកញ្ចប់លុយធំ សម្រាប់ការផ្ទេររហូតដល់ ៦៧លានផោន ខណៈកុងត្រារបស់គេនៅសល់ ២ឆ្នាំកន្លះទៀត។ 

លោក Ralf Rangnick កំពុងរៀបចំក្រុមរបស់គាត់ សម្រាប់អ្នកគ្រប់គ្រងអចិន្ត្រៃយ៍បន្ទាប់របស់ United នៅរដូវក្តៅ នៅពេលដែលគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ នឹងដកខ្លួនចេញពីតំណែង ហើយបន្តតួនាទីជាប្រឹក្សាក្លឹបរបស់គាត់៕ ប្រភព៖ Daily Mail

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង