បន្ទាប់ពីអាក់ខាន ២ឆ្នាំ ការប្រណាំងយានយន្ដ GCC បានចាប់ផ្ដើមឡើងវិញ

បន្ទាប់ពីអាក់ខានការប្រណាំង រយៈពេល ២ឆ្នាំ ដោយសារកូវីដ១៩ នោះ ការប្រណាំងយានយន្តពានរង្វាន់ GCC ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាយានយន្តកម្ពុជា បានចាប់ផ្ដើមឡើងវិញ នៅទីលានយ៉ាម៉ាម៉ូតុ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង។

កីឡាប្រណាំងយានយន្តពានរង្វាន់ GCC ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ មានការអញ្ជើញចូលរួមជាអធិបតីពីលោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា អ្នកឧកញ្ញ៉ា ម៉ុង ឬទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប លោក វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងតំណាងក្រុមហ៊ុនឧបត្ថម្ភធំ GCC និងក្រុមហ៊ុន Nine Swing រួមជាមួយដៃគូសហការជាច្រើនទៀតផងដែរ។

ចំពោះលទ្ធផលវិញ Class A លេខ១ បានលើកីឡាករ គុណ សុខហេង លេខ២ កីឡាករ ម៉ម សុវណ្ណហេង និងលេខ៣ កីឡាករ សួន សុចិត្រា ចំណែក Class B វិញ លេខ១ កីឡាករ នី សុខនី លេខ២ សួន សុថារិទ្ធ និងលេខ៣ មឿន សុខនី៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង