លោក​ Ten Hag ​ប្រាប់​ថៅកែ​របស់ Man Utd ​ឱ្យ​នាំយកទាំង​ De Jong ​និង​ Eriksen ​សម្រាប់​ការ​កសាង​តំបន់បម្រើកណ្តាល​ឡើងវិញ​

គ្រូបង្វឹកថ្មីរបស់ Old Trafford ចង់បានកីឡាករថ្មីចំនួនប្រាំនាក់ នៅរដូវក្តៅនេះ ប៉ុន្តែការពង្រឹងតំបន់បម្រើកណ្តាលជាអ្វីដែលសំខាន់បំផុតជាងគេសំរាប់គាត់។ 

លោក ​Erik ten Hag បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ Manchester United ថារូបគាត់ត្រូវការឱ្យក្លឹបនាំយកទាំង Frenkie de Jong និង Christian Eriksen នៅរដូវក្តៅនេះ ដោយកីឡាករទាំងពីរត្រូវបានចាត់ទុកថា ជាចំណុចសំខាន់ក្នុងការកសាង Old Trafford របស់គាត់ឡើងវិញ។

លោក Ten Hag ចង់បំពេញក្រុមរបស់គាត់ជាមួយនឹងកីឡាករ ដែលមានជំនាញបច្ចេកទេសច្រើន ជាមួយនឹងគន្លឹះក្នុងការគ្រប់គ្រងបាល់ គឺជាប្រព័ន្ធដែលគាត់មានការគ្រោងទុកសំរាប់ការអនុវត្ត។

គាត់គ្រោងនឹងផ្លាស់ប្តូរទម្រង់លេងរបស់ United ទាំងស្រុង ដោយពឹងផ្អែកលើការគ្រប់គ្រងបាល់ ជាជាងការវាយលុកដែលត្រូវបានប្រើ ក្នុងអំឡុងពេលការដឹកនាំរបស់លោក Ole Gunnar Solskjaer និង Jose Mourinho៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង