Man Utd បញ្ចប់ការផ្ទេរយកកីឡាករ Malacia​ ក្នុងតម្លៃ១៣លានផោន ពី Feyenoord

Manchester United បានបញ្ចប់ការចុះហត្ថលេខាជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Erik ten Hag បន្ទាប់ពីនាំយកខ្សែការពារស្លាបឆ្វេង Tyrell Malacia ។​

ទីបំផុតលោក​ Ten Hag បានចាប់ផ្តើមពង្រឹង Old Trafford ឡើងវិញហើយ។ ក៏ប៉ុន្តែការមកដល់របស់កីឡាករអន្តរជាតិសញ្ជាតិហូឡង់ពី Feyenoord នឹងផ្តល់ការប្រកួតប្រជែងភ្លាមៗ ដល់កីឡាករដែលកំពុងកាន់តំណែង Luke Shaw។

កីឡាករវ័យ២២ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំដែលនឹងរក្សាគាត់នៅ Old Trafford រហូតដល់ចុងបញ្ចប់នៃរដូវកាលឆ្នាំ២០២៥-២៦​ ហើយ United មានជម្រើសក្នុងការបន្តកុងត្រាមួយឆ្នាំទៀតក៏ដោយ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង