Greenwood ត្រូវបានជាប់ឃុំយប់ទី៣ ខណៈប៉ូលិសកំពុសសាកសួរ

កីឡាករ Mason Greenwood របស់ក្លឹប MANCHESTER United បានជាប់ឃុំយប់ទី៣ ខណៈប៉ូលិសបានកំពុងសាកសួរគាត់លើបទល្មើសថ្មីនេះ។

ប៉ូលិសបានសំរុកចូលចាប់ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ លេងឲ្យក្លឹប Man Utd កាលពីថ្ងៃអាទិត្យ ជុំវិញការអះអាងពីការរំលោភ។ ឥឡូវនេះ ប៉ូលិសត្រូវបានផ្តល់ពេលវេលាបន្ថែមទៀត ដើម្បីសាកសួរទៅកាន់ Greenwood បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនពីបទសង្ស័យពីបទរំលោភផ្លូវភេទ និងការគំរាមកំហែងសម្លាប់។

Greenwood ត្រូវបានព្យួរដោយគ្មានកំណត់ពី Man Utd បន្ទាប់ពីការចាប់ខ្លួនរបស់គាត់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់មិញ ក្លឹបរបស់គាត់បាននិយាយថា “Manchester United សូមបញ្ជាក់ឡើងវិញនូវការថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សាគ្រប់ប្រភេទ។

Greenwood ត្រូវបានដកចេញពីក្រុមរបស់ Manchester United នៅលើ FIFA 22 កាលពីម្សិលមិញ។ គាត់ក៏ត្រូវបានដកចេញពីបញ្ជីក្រុមរបស់ Man Utd នៅក្នុងការប្រកួតនេះផងដែរ បន្ទាប់ពីក្លឹបបានដកចេញនូវទំនិញ ដែលមានឈ្មោះរបស់គាត់ នៅលើគេហទំព័ររបស់ពួកគេ។

ដៃគូផ្លូវការរបស់ក្លឹប Cadbury បាននិយាយថា Greenwood នឹងមិនបង្ហាញខ្លួននៅលើផលិតផលទីផ្សារណាមួយរបស់ពួកគេទេ។ ក្រុមហ៊ុនសម្លៀកបំពាក់កីឡាយក្ស Nike ដែលផ្តល់ស្បែកជើង ខ្សែប្រយុទ្ធបានផ្អាកការឧបត្ថម្ភរបស់ពួកគេជាមួយកីឡាកររូបនេះ។

Greenwood ត្រូវបានក្លឹបរបស់គាត់ផ្អាកដោយគ្មានកំណត់ បន្ទាប់ពីត្រូវបានចាប់ខ្លួន។ មិត្តរួមក្រុមរបស់គាត់ជាច្រើននាក់ក៏បាន Unfollow តារារូបនេះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ បន្ទាប់ពីរូបភាពបានលេចចេញជារូបរាង៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង