Man Utd អាចនឹងចុះហត្ថលេខាលើ De Jong ក្នុងតម្លៃ៧១លានផោន

ទីបំផុតក្រុម Manchester United កំពុងតែឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំយកលើកីឡាករ Frenkie de Jong បន្ទាប់ពីមានការចចារជាយូរណាស់មកហើយ ជាមួយនិង Barcelona​។ 

ក្លឹបទាំងពីរបានយល់ព្រមជាមួយទឹកប្រាក់​ ៧១លានផោន (៨៤លានដុល្លារ) ដើម្បីនាំយកគោលដៅកីឡាករកំពូលរបស់លោក​ Erik ten Hag ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួន មិនត្រូវបានចោទជាបញ្ហា សម្រាប់កីឡាករអន្តរជាតិហូឡង់នោះទេ។

ទោះបីជាមានការបញ្ជាក់ជាសាធារណៈរបស់ខ្សែបម្រើរូបនេះថា គាត់មានបំណងលេងបន្តនៅ Camp Nou ក៏ដោយ ក៏ United នៅតែមានទំនុកចិត្តថា កីឡាកររូបនេះ បើកចំហចំពោះការផ្លាស់ប្តូរទៅកាន់ Old Trafford និងការជួបជុំជាមួយអតីតអ្នកគ្រូបង្វឹករបស់គាត់ អំឡុងពេលដែលលេងនៅ Ajax ។ 

United និង Barca បានយល់ព្រមលើតម្លៃក្រៅផ្លូវការប្រហែលជា​៥៥លានផោន (៦៥លានដុល្លារ) កាលពីដើមរដូវក្តៅនេះ ប៉ុន្តែវាត្រូវបានគេជឿថា បច្ចុប្បន្ននេះអាចឡើងដល់ ៦៣លានផោន (៧៤.៥លានដុល្លារ) ដោយមិនទាន់បូកបញ្ចូលអត្ថប្រយោជន៍បន្ថែមនោះទេ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង