Maguire ត្រូវបានអ្នកគាំទ្រស្រែករិះគន់ក្នុង​អំឡុងពេលការប្រកួតមិត្តភាពរវាង Man Utd vs Crystal Palace

អ្នកគាំទ្រក្រុមបិសាចក្រហម Manchester United បានស្រែករិះគន់ដល់កីឡាករ​ Harry Maguire ក្នុងអំឡុងពេលប្រកួតមិត្តភាពមុនបើករដូវកាលរបស់ពួកគេជាមួយនឹងក្រុម Crystal Palace កាលពីថ្ងៃអង្គារ។

ខ្សែការពារកណ្តាលត្រូវបានអ្នកគាំទ្របិសាចក្រហមស្រែកហ៊ោរិះគន់​ គ្រប់ពេលដែលគាត់ប៉ះបាល់នៅពេលដែលចាប់ផ្តើមការដំបូងនៃការប្រកួត។

អ្នកទស្សនាក៏បានកំណត់គោលដៅកីឡាករអន្តរជាតិអង់គ្លេសរូបនេះ​ នៅពេលដែលឈ្មោះរបស់គាត់ត្រូវបានប្រកាសឈ្មោះកីឡាករទាំង១១នាក់ មុនពេលការប្រកួតនៅ Melbourne Cricket Ground ចាប់ផ្តើម។

Maguire ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពេញមួយរដូវកាល ២០២១-២២​ ខណៈដែលគាត់ និង United បានធ្វើឱ្យមានការខកចិត្តដល់អ្នកគាំទ្រយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការប្រកួតនារដូវកាលនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង