អ្នកគាំទ្រចំនួន៨០០០នាក់ បានទៅចូលរួមទទួលធ្វើការស្វាគមន៍​ Dybala នៅឯ Square Colosseum

កីឡាករ​វ័យ២៨ឆ្នាំ​ ត្រូវ​បាន​ទទួល​ការស្វាគមន៍​យ៉ាង​ពិសេស​នៅ​រដ្ឋធានីរបស់​អ៊ីតាលី ខណៈ​ដែលមា​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​បាន​ចូលរួមទទូលរូបគាត់។ 

Paulo Dybala បានទទួលការស្វាគមន៍ដ៏អធឹកអធមក្នុងការទៅកាន់ក្រុម Roma កាលពីថ្ងៃអង្គារ ខណៈដែលមានអ្នកគាំទ្រជាច្រើនពាន់នាក់របស់ក្របខ័ណ្ឌ Serie A បានមកចូលរួមទទួលរូបគាត់។​ តារាឆ្នើមរបស់អាហ្សង់ទីនបានមកដល់វិមាន Palazzo della Civilta Italiana ដ៏ល្បីល្បាញរបស់ទីក្រុងរ៉ូម ដែលត្រូវបានគេស្គាល់ថាជា Square Colosseum ដើម្បីផ្តល់ឱ្យអ្នកគាំទ្ររបស់ក្លឹបរដ្ឋធានី បានទស្សនារូបគាត់ជាលើកដំបូងនៅក្នុងអាវ Giallorossi ដ៏ល្បីល្បាញ។

Dybala បានផ្លាស់ប្តូរទៅចូលរួមក្រុមរបស់លោក Jose Mourinho ក្នុងការផ្ទេរដោយឥតគិតថ្លៃ បន្ទាប់ពីចាកចេញពី Juventus នៅចុងបញ្ចប់នៃរដូវកាលមុន។

នៅចុងសប្តាហ៍នេះ អាវជាង ៥០០,០០០ ដែលមានឈ្មោះ និងលេខរបស់ Dybala ត្រូវបានលក់ដោយហាងរបស់ក្លឹប ដោយបំបែកកំណត់ត្រាសម្រាប់អាវដែលលក់បានច្រើនបំផុតរបស់ Cristiano Ronaldo នៅ Juventus៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង