Abraham មានប្រតិកម្មឆ្លើយតបទៅនឹងលក្ខខណ្ឌទិញត្រឡប់របស់ Chelsea

កីឡាករជម្រើសជាតិអង់គ្លេសហាក់ដូចជារីករាយនឹងការប្រកួតដែលមិនអាចបំភ្លេចបាននៅក្នុងរដ្ឋធានីអ៊ីតាលី ហើយរូបគាត់ដូចជាមិនមានបំណងធ្វើការផ្លាស់ប្តូរអ្វីផ្សេងទៀតឡើយ។

កីឡាករ​ Tammy Abraham មិនប្រញាប់ប្រញាល់ត្រលប់ទៅកាន់​ Premier League វិញនោះទេ បើនិយាយអំពីការចំណាប់អារម្មណ៍ពី Manchester United និង Arsenal ខណៈពេលដែលខ្សែប្រយុទ្ធរបសល Roma ក៏មិនយកចិត្តទុកដាក់ចំពោះលក្ខខណ្ឌទិញត្រលប់មកវិញរបស់ Chelsea ដែលអាចនឹងធ្វើឡើងនៅឆ្នាំ២០២៣។

សម្រាប់បច្ចុប្បន្ននេះ កីឡាករអន្តរជាតិអង់គ្លេសកំពុងផ្តោតលើការបង្កើតបានពានរង្វាន់ធំដំបូង ប្រកបដោយភាពជោគជ័យនៅក្នុងប្រទេសអ៊ីតាលី។ 

កីឡាករវ័យ២៤ឆ្នាំរូបនេះ រកបាន២៧គ្រាប់កាលពីរដូវកាលមុន បន្ទាប់ពីការផ្ទេរទៅអ៊ីតាលីក្នុងតម្លៃ៤០លានអឺរ៉ូ (៣៤លានផោន/៤១លានដុល្លារ) ជាមួយនឹងពានរង្វាន់ Europa Conference League ក្រោមការដឹកនាំរបស់លោក Jose Mourinho ជាមួយនឹងភាពទាក់ទាញអមជាមួយការកោតសរសើរពីប្រទេសកំណើតរបស់គាត់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង