Rangnic ប្រាប់មូលហេតុដែលមិនដាក់ Ronaldo ក្នុងប្រកួតទល់នឹង Burnley កាលពីយប់មិញ

Cristiano Ronaldo ត្រូវបានដាក់បំរុង​ សម្រាប់​ការ​ប្រកួត​រវាង Manchester United ជាមួយនឹង​ Burnley កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ដែល​អ្នក​ចាត់​ការ Ralf Rangnic បាន​និយាយ​ថា ការ​ប្រកួត​មួយនេះទៀមទារត្រូវ​ការ​រត់​ច្រើន​។

សម្រាប់ការប្រកួត កាលពីថ្ងៃអង្គារ ការជ្រើសរើសរបស់លោក Rangnick បានងាកទៅរកកីឡាករ​ Edinson Cavani ដែលត្រូវបានដាក់ឈ្មោះក្នុងជម្រើស XI ជំនួស​កីឡាករ​ Ronaldo បន្ទាប់ពីគាត់បានចាប់ផ្តើម និងខកខានការស៊ុតបាល់ប៉េណាល់ទី ទល់នឹង Middlesbrough ក្នុងពានរង្វាន់ FA Cup ក្នុងការប្រកួតចុងក្រោយរបស់ក្លឹប។

Rangnick បានពន្យល់ពីការសម្រេចចិត្តដាក់ Ronaldo បំរុង ដោយនិយាយថា គាត់ជឿថា Cavani សមនឹងផែនការប្រកួត។ លោកបាននិយាយប្រាប់ថា "ថ្ងៃនេះ នឹងតម្រូវឱ្យមានការរត់ច្រើន ដេញបាល់ច្រើន ប្រយុទ្ធដើម្បីបាល់ទីពីរ។ នេះសមបំផុតសម្រាប់ទម្រង់លេងរបស់កីឡាករ​ Edinson Cavani ដែលជាមូលហេតុដែលគាត់នឹងចាប់ផ្តើមថ្ងៃនេះ៕"

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង