Neymar បានជួយរក្សាពិន្ទុសម្រាប់ PSG​ ដោយបាល់ពិន័យ១១ម៉ែត្រ

Paris St Germain បានបាត់បង់ពិន្ទុដំបូងរបស់ពួកគេ នៃរដូវកាលថ្មី Ligue 1​ ដែលពួកគេត្រូវតាមពីក្រោយក្រុមភ្ញៀវរហូតតាមស្មើ ១-១ ពេលប្រកួតជាមួយនិង Monaco កាលពីថ្ងៃអាទិត្យ។

Neymar បានស៊ុតបញ្ចូលទីក្នុងគ្រាប់ទី៨ ក្នុងការប្រកួតទី៥ សម្រាប់រដូវកាលនេះ​ ដែលគ្រាប់ទី៨នេះ បានមកពីការពិន័យបន្ទាប់ពី VAR បានជូនដំណឹងបញ្ជាក់ដល់អាជ្ញាកណ្តាល នៅលើទីលានថា ពិតជាកំហុសពិតមែន ដែលកើតឡើងលើកីឡាករប្រេស៊ីល។​ 

កីឡាករ​ Kevin Volland បានជួយឱ្យក្រុមភ្ញៀវនាំមុខមុននៅនាទី២០។

ក្រុម​ជើងឯក​ឈរ​នៅលើ​កំពូល​តារាង​ដោយ​មាន​១០​ពិន្ទុ​ ស្មើជាមួយនឹង Marseille និង Racing Lens។

កីឡាករចំណូលថ្មី Alexis Sanchez រកបាន២គ្រាប់ ដែលធ្វើឱ្យ Marseille ឈ្នះ ៣-០ លើក្រុម Nice កាលពីថ្ងៃអាទិត្យ ស្របពេលដែល Lens ធ្វើជាម្ចាស់ផ្ទះបានយកឈ្នះលើ Stade Rennes កាលពីថ្ងៃសៅរ៍៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង