លោក​ Erik ten Hag រំពឹងថា Cristiano Ronaldo នឹងបន្តនៅ Man Utd

គ្រូបង្វឹក Manchester United លោក Erik ten Hag រំពឹងថា Cristiano Ronaldo នឹងបន្តនៅក្លឹបផុតពីរដូវក្តៅនេះ។

Ten Hag ក៏និយាយផងដែរថា ក្លឹបនឹងមិនទិញកីឡាករថ្មីផ្សេងទៀតដែរ មុនថ្ងៃផុតកំណត់ទីផ្សារដោះដូរកីឡាករនៅថ្ងៃព្រហស្បតិ៍​ នៅពេលដែលការចុះហត្ថលេខារបស់ Antony និង Martin Dubravka ត្រូវបានបញ្ចប់។

United បានយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ៨១.៣លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប Antony ពី Ajax ខណៈដែលពួកគេជិតនឹងផ្ទេរយកអ្នកចាំទី Dubravka ពី Newcastle United ។

នៅ​ពេល​សួរ​អំពី​ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ Ronaldo លោក Ten Hag បាន​បន្ថែម​ថា៖ “វា​ច្បាស់​ណាស់ យើង​ត្រូវ​ការ​កីឡាករ​ដែល​មាន​គុណភាព។”

Ronaldo ដែលជាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេកាលពីរដូវកាលមុន​ ដោយរកបាន២៤គ្រាប់ នៅក្នុងគ្រប់ការប្រកួតទាំងអស់នោះ មានបំណងចាកចេញពី Old Trafford នៅរដូវក្តៅនេះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង