Leicester City សម្លឹងមើលការផ្ទេរយកខ្សែការពារ Wout Faes ដើម្បីជំនួសកន្លែង Wesley Fofana

Leicester City កំពុង​ស្ថិតក្នុងការពិភាក្សា​ ដើម្បីចុះ​ហត្ថលេខា​លើ​ខ្សែ​ការពារ​បែលហ្សិក Wout Faes ពី​ក្លឹប​បារាំង Reims ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​ជំនួស​តំណែងរបស់ Wesley Fofana ដែល​បានផ្ទេរទៅ​កាន់ Chelsea។

Fofana ត្រូវបានគេរំពឹងថា នឹងផ្ទេរមកក្រុមតោខៀវ មុនពេលទីផ្សារដោះដូរកីឡាកររដូវក្តៅបិទនៅថ្ងៃទី ១​ខែកញ្ញា។

Faes មានអាយុ២៤ឆ្នាំ ត្រូវបានវាយតម្លៃប្រហែល១៥លានផោន ហើយបាននៅជាមួយ Reims ចាប់តាំងពីឆ្នាំ២០២០​។

គាត់បានបង្ហាញខ្លួនជាលើកដំបូង នៅប្រទេសបែលហ្សិក ត្រឹមជាកីឡាករបម្រុងក្នុងការប្រកួត Nations League ជាមួយប៉ូឡូញក្នុងខែមិថុនា។

Faes បានបង្ហាញខ្លួនចំនួន៣លើកសម្រាប់ការប្រកួតរបស់ Reims ក្នុងរដូវកាលនេះ និងបានលេង៣៧ប្រកួតក្នុងលីកសម្រាប់ពួកគេកាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន៤គ្រាប់ ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ នៅក្នុង Ligue 1៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង