"ខ្ញុំបានចាកចេញពីពិភពលោកនេះ អស់រយៈពេល ៥នាទី" Eriksen បានឆ្លុះបញ្ចាំងពីបទពិសោធន៍ជិតស្លាប់

ខ្សែបម្រើសញ្ជាតិដាណឺម៉ាក រៀបរាប់ពីបញ្ហាសុខភាពដ៏គួរឲ្យភ័យខ្លាចរបស់គាត់ កាលពី Euro 2020 និងការវិលត្រឡប់មកវិញរបស់គាត់ទៅកាន់ Premier League។

Christian Eriksen បានឆ្លុះបញ្ចាំងពីបទពិសោធន៍ជិតស្លាប់របស់គាត់ នៅក្នុងការប្រកួតជើងឯកអឺរ៉ុបរដូវក្តៅមុន ដោយបញ្ជាក់ថា គាត់ "បានចាកចេញពីពិភពលោកនេះរយៈពេល ៥នាទី" ខណៈពេលដែលគាត់នឹងបង្ហាញខ្លួនលើកដំបូងម្តងទៀត ជាមួយក្លឹប Brentford។

Eriksen មិនបានលេងបាល់ទាត់ចាប់តាំងពីពេលគាំងបេះដូង អំឡុងពេលការប្រកួតបើកឆាក Euro 2020 រវាងដាណឺម៉ាក និងហ្វាំងឡង់ កាលពីខែមិថុនា។

Inter ត្រូវបានបង្ខំឱ្យបញ្ចប់កុងត្រាជាមួយ Eriksen កាលខែធ្នូ ដោយសារតែច្បាប់ Serie A ហាមកីឡាករមិនឲ្យចូលទីលានប្រកួតដោយពាក់ ICD ប៉ុន្តែគាត់អាចធានាបាននូវការវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញហើយ។

Eriksen ដែលធ្លាប់លេងឲ្យ Tottenham នៅ Premier League ចន្លោះឆ្នាំ២០១៣ ដល់ ២០២០ បានចុះហត្ថលេខាជាមួយក្លឹប Brentford លើការផ្ទេរដោយឥតគិតថ្លៃក្នុងខែមករា ហើយឥឡូវនេះ កំពុងកំណត់គោលដៅជាមួយក្រុមរបស់ Thomas Frank។

Eriksen មានទំនុកចិត្តថា គាត់អាចរកទម្រង់ដ៏ល្អបំផុតរបស់គាត់ឡើងវិញ បើទោះបីជាធ្លាប់ជួបស្ថានភាពសុខភាពធ្ងន់ធ្ងរក៏ដោយ ហើយនិយាយថា គាត់នឹងមានសុខភាពល្អឡើងវិញ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង