ព្យាករណ៍គូ Tottenham VS Wolverhampton ថ្ងៃទី១៣កុម្ភៈ

ការប្រកួតគ្នារវាងTottenham និង Wolverhampton នឹងធ្វើឡើងនៅទីក្រុងឡុងក្នុងការប្រកួត Premier League ដែលរំពឹងនឹងមានការគាំទ្រយ៉ាងខ្លាំង។ Spurs បានរងនូវការធ្លាក់ចុះទម្រង់លេង ដោយក្រុមបានចាញ់ទាំង Chelsea (0-2) និង Southampton (2-3) ក្នុងការប្រកួតលីកពីរលើកមុន ហើយពួកគេប្រឈមមុខនឹងក្រុមដែលកំពុងតែឡើងជើងខ្លាំង Wolves ។

ដូចរាល់ដង Harry Kane តែងតែដឹកនាំក្លឹបក្នុងការរកគ្រាប់បាល់ ដែលជាដើមទុនដ៏ល្អក្នុងការប្រកួត។ ម៉្យាងវិញទៀត Wolverhampton មានទម្រង់លេងល្អក្នុងឆ្នាំ 2022នេះ ប៉ុន្តែការផ្តួលក្រុមរបស់លោក Antonio Conte ងាយស្រួលនិយាយប៉ុន្តែមិនងាយស្រួលក្នុងការធ្វើនោះទេ។

ក្រុមទាំងពីរត្រូវបានផ្គូរផ្គងស្មើគ្នានៅពេលនេះ ខណៈ កីឡាករRomain Saiss បានត្រឡប់ពីកាតព្វកិច្ចអន្តរជាតិវិញ Hee-Chan Hwan ជាកីឡាករដ៏សំខាន់ ហើយកីឡាករRaul Jimenez ក៏បានជាសះស្បើយពីរបួសកំភួនជើងដែរ។

ប្រវត្តិជួបគ្នាលើចុងក្រោយរវាង Tottenham VS Wolverhampton

នៅថ្ងៃទី 27/12/20 ការប្រកួតបានធ្វើឡើងក្នុងទឹកដី Wolves ដែលលទ្ធផលបានត្រឹមស្មើគ្នា  Wolves1:1Tottenham ។
ថ្ងៃទី 16/05/21 Tottenham ដែលជាម្ចាស់ផ្ទះ បានយកឈ្នះ Wolves ដោយលទ្ធផល 2 : 0 ។ 
ថ្ងៃទី 22/08/21 ធ្វើឡើងក្នុងទឹកដីរបស់ Wolves លទ្ធផលចាញ់ភ្ញៀវ Tottenham  1:0 ។

លទ្ធផលព្យាករណ៍៖ Tottenham 2-1 Wolverhampton

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង