ទំនាក់ទំនងរវាង​ Pochettino ជាមួយនឹង​ PSG កំពុងឈានដល់ចំណុចបំបែក​

ទំនាក់ទំនងរបស់លោក Mauricio Pochettino ជាមួយក្លឹបអ្នកមានបារាំង Paris Saint-Germain ឈានដល់ចំណុចបំបែកហើយ ខណៈដែល Manchester United មានគោលដៅនាំយកអតីតគ្រូបង្វឹក Tottenham ជាអ្នកចាត់ការអចិន្ត្រៃយ៍របស់ពួកគេ។

លោក Pochettino បានចូលដឹកនាំជំនួសលោក Thomas Tuchel នៅ Parc des Princes ចាប់តាំងខែមករាឆ្នាំ២០២១ បន្ទាប់ពីចំណាយពេលបានជាងមួយឆ្នាំ នៃការបង្វឹក បន្ទាប់ពីការចាកចេញពីក្លឹប ​Spurs ហើយចាប់តាំងពីពេលនោះមក បានដឹកនាំក្លឹប PSG ឱ្យឈ្នះពានរង្វាន់ក្នុងស្រុកចំនួនពីរ។

បច្ចុប្បន្ន PSG ក៏បានឡើងដល់កំពូល នៃតារាង Ligue 1 ក្នុងការដឹកនាំពេញមួយរដូវកាលដំបូងរបស់លោក Pochettino ដោយមាន ១៦ពិន្ទុដាច់ពីក្រុមលេខ២ Marseille។ 

ប្រសិនបើ Pochettino ចាកចេញពី PSG គាត់ពិតជាចង់ផ្លាស់ប្តូរទៅកាន់តំណែងគ្រូបង្វឹកក្លឹបផ្សេងទៀត ហើយកន្លែងមួយនៅ Old Trafford អាចនឹងកំពុងរង់ចាំគាត់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង