ANTHONY MARTIAL បាន​រង​របួស​ត្រឹម​តែ​បួន​ប្រកួត​ប៉ុណ្ណោះ​ ក្នុង​ការ​ខ្ចី​ជើង​ទៅ​ Sevilla ពី Manchester United

តារាឆ្នើមរបស់ Man Utd កីឡាករ Anthony Martial រងរបួសត្រឹមតែបួនប្រកួតប៉ុណ្ណោះ ក្នុងការផ្ទេរដោយខ្ចីជើងទៅ​ Sevilla ខណៈដែលគាត់ត្រូវបានបង្ខំឱ្យចេញពីទីលានផងដែរ។ 

កាលពីខែមករា កីឡាករសញ្ជាតិបារាំងរូបនេះ បានផ្លាស់ពីប្រទេសអង់គ្លេសទៅកាន់ប្រទេសអេស្ប៉ាញរយៈពេលប្រាំមួយខែបន្ទាប់ ដើម្បីព្យាយាមនិងធ្វើឱ្យអាជីពរបស់គាត់រស់ឡើងវិញ។ គាត់បានចាប់ផ្តើមយ៉ាងល្អជាមួយនឹងក្រុមថ្មីរបស់គាត់ ដែលបានស៊ុតបញ្ចូលទីឱ្យ Sevilla ក្នុងក្របខ័ណ្ឌ Europa League ក្នុងខែនេះ។ 

Martial វ័យ ២៦ឆ្នាំ បានដើរចេញពីទីលាន បន្ទាប់ពីលេងបានត្រឹមតែ ២៦នាទី ដោយជើងឆ្វេងរបស់គាត់ត្រូវរបួស​ ហើយត្រូវបានជំនួសដោយ Papu Gomez។

ប៉ុន្តែបច្ចុប្បន្ននេះ ខ្សែប្រយុទ្ធរូបនេះ កំពុងតែស្ថិតក្នុងការរង់ចាំយ៉ាងអន្ទះសារ ដើម្បីដឹងពីទំហំនៃរបួស ដែលគាត់បានរងរបួសពេលប្រកួតជាមួយក្រុម Espanyol ក្នុងលីក៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង