Xavi បង្ហើបឲ្យដឹងពីសម្ពាធក្នុងនាមជាអ្នកចាត់ការ Barcelona

Xavi សារភាពថាថ្ងៃដ៏អាក្រក់បំផុតនៃជីវិតរបស់គាត់ បានមកដល់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ FC Barcelona ខណៈដែលអតីតខ្សែបម្រើរូបនេះបានបើកចំហរពីការតស៊ូក្នុងការគ្រប់គ្រង។

ទោះបីជាបានឈ្នះពានរង្វាន់ដំបូងរបស់គាត់ក្នុងនាមជាគ្រូបង្វឹក Barca កាលពីខែមករា ហើយក្រុមរបស់គាត់បច្ចុប្បន្នកំពុងឈរពីលើក្រុម Real Madrid ប្រាំបួនពិន្ទុនៅលីកកំពូល La Liga ប៉ុន្តែ Xavi បានបង្ហាញពីការលំបាកក្នុងការគ្រប់គ្រងក្លិបដែលមានឋានៈបែបនេះ ដោយទទួលស្គាល់ថា ពេលខ្លះការរិះគន់ជាប្រចាំ អាចជាការពិបាកទទួលយក។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូប​នេះ​បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា "ថ្ងៃ​ដ៏​អាក្រក់​បំផុត​មួយ​ចំនួន​ក្នុង​ជីវិត​របស់​ខ្ញុំ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជា​គ្រូ​បង្វឹក Barca។ ខ្ញុំត្រូវមើលការប្រកួតឥតឈប់ឈរ។ ខ្ញុំមើលការប្រកួតរបស់យើង ៣ ឬ ៤ ដងដោយពេលខ្លះវាជាអ្វីដែលខ្ញុំចូលចិត្ត។ ដូចដែល Pep ធ្លាប់បាននិយាយ ការធ្វើជាគ្រូបង្វឹករបស់ Barca អ្នកត្រូវមើលតាមដាន ២០០រឿង"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង