Jamie Carragher ដាស់តឿន Mbappe ឲ្យត្រៀមខ្លួនចាកចេញពី PSG ក្រោយចាញ់​ Bayern

បន្ទាប់ពីបរាជ័យ​ 2:0 នៅក្នុងការប្រកួតជើងទី2នៃវគ្គ16ក្រុមចុងក្រោយ ពានរង្វាន់​ UEFA Champions League រួចមក លោក​ Jamie Carragher បានផ្ញើរសារដាស់តឿនខ្សែប្រយុទ្ធ Kylian Mbappe ឲ្យចាកចេញពីក្លិប Paris Saint-Germain ឲ្យកាន់តែឆាប់គឺកាន់តែល្អ។

ដំណើរឆ្ពោះទៅរកពាន UCL របស់​ Mbappe និងក្លិបយក្សបារាំង បានបញ្ចប់ក្រោមជើងរបស់​ Bayern Munich។ ទោះជាយ៉ាងណាក៏ដោយ Carragher នៅតែជឿថាវាមិនទាន់ហួសពេលឡើយសម្រាប់ Mbappe ដើម្បីលើកពាន UCL ប៉ុន្តែវិធីនោះគឺត្រូវរកក្លិបថ្មី។

Carragher បាននិយាយទៅកាន់ CBS Sports ថា "អ្នកអាចចាញ់ Bayern បាន មិនអីទេ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ ក្លិបមានលុយច្រើនជាងគេលើលោក ប្រមូលទិញកីឡាករល្អបំផុត ដើម្បីចាញ់ត្រឹមវគ្គ16ក្រុមចុងក្រោយ 5ដង នេះជារឿងលេងសើចពេកហើយ។ សម្រាប់ Mbappe រូបគេគួរតែចាកចេញ បើសិនជាអាច ទៅ Real Madrid គេនឹងស្គាល់ជាតិពាន Champions League"៕ 

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង