PSG ត្រូវតែធ្វើតាមការស្នើររបស់​ Messi ទាំងអស់ បើសិនចង់ឲ្យគេនៅលេងបន្ត

ក្លិបសេដ្ឋីបារាំង​ Paris Saint-Germain ត្រូវតែបញ្ចុះបញ្ចូល Lionel Messi ថាពួកគេនៅតែជាក្រុមដែលមានប្រកួតប្រជែងមួយ ប្រសិនបើចង់ឲ្យកីឡាករអាហ្សង់ទីនបន្តកុងត្រារបស់គាត់លើសពីរដូវក្តៅនេះ។

ក្លិបកំពុងឈរកំពូលតារាង Ligue 1 នៅតែជាគោលដៅដែល Messi ពេញចិត្តសម្រាប់រដូវកាលក្រោយ ខណៈដែលការពិភាក្សារវាង Jorge Messi ឪពុក និងភ្នាក់ងាររបស់ Lionel និងនាយកក្លឹប PSG លោក Luis Campos កំពុងបន្ត។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការបរាជ័យដ៏អាម៉ាស់កាលពីថ្ងៃពុធលើក្រុម Bayern Munich ដែលជាការធ្លាក់ចេញពីការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរបស់ពួកគេជាលើកទី៥ ក្នុងរយៈពេល ៧ឆ្នាំ កីឡាករអាហ្សង់ទីនចង់បានការធានាថា PSG អាចរក្សាកម្រិតខ្ពស់បំផុត។

កិច្ចព្រមព្រៀងជាគោលការណ៍សម្រាប់ Messi ឥឡូវនេះត្រូវតែបញ្ជាក់ជាលាយលក្ខណ៍អក្សរ និងព័ត៌មានលម្អិតដែលមានដូចជា ប្រាក់ឈ្នួល រយៈពេលនៃកិច្ចសន្យាហើយ គាត់កំពុងស្តាប់ ហើយនឹងបន្តប្រសិនបើលក្ខខណ្ឌត្រឹមត្រូវតាមអ្វីដែលគេចង់បាន។ អ្វីដែលធំបំផុតនោះគឺ PSG នៅតែអាចឈរឈ្មោះជាក្រុមដែលមុតស្រួចបានទៀត បើមិនដូចនោះទេ​ Messi អាចនិងប្រែប្រួលចិត្ត៕ 

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង