Erik ten Hag ពន្យល់ពីមូលហេតុដែល Lisandro Martinez មានសារៈសំខាន់ចំពោះ Man Utd

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម លោក Erik ten Hag បានពន្យល់ពីមូលហេតុដែល Lisandro Martinez មានសារៈសំខាន់ចំពោះ Manchester United ដោយកីឡាករអាហ្សង់ទីនរូបនេះបានដើរតួជាចំណែកមួយយ៉ាងសំខាន់ចំពោះគំរោងរបស់លោក ten Hag។

សំណួរជាច្រើនបានដាក់មកលើ Lisandro ក្រោយការផ្ទេរមកពី Ajax Amsterdam ដែលកាលដើមឡើយ អ្នកគាំទ្រភាគច្រើនមិនសូវជាទុកចិត្តរូបគេដោយសារតែបញ្ហាកម្ពស់ទាបក្នុងនាមជាខ្សែការពារកណ្តាល ប៉ុន្តែកីឡាកររូបនេះបានធ្វើឲ្យអ្នកគាំទ្រពេញចិត្តជាខ្លាំង ដោយបានជួយកែប្រែមុខមាត់របស់ Man Utd បានច្រើន។

លោក Erik ten Hag បានលើកឡើងពីគុណភាពរបស់ Lisandro ដោយបាននិយាយថា "ខ្ញុំមើលឃើញថា Lisandro ជាកីឡាករល្អមួយ ថ្វីត្បិតតែទម្រង់លេងរបស់គេរាងកាច តែមិនមែនមិនសមស្របនោះឡើយ។ រូបគេជាខ្សែការពារ ហើយគេធ្វើបានយ៉ាងល្អ ទាំងជំហរ ការចូលរួមចំណែកជាមួយក្រុមជាដើម។ ខ្ញុំចូលចិត្តអត្តចរិតដែលគេមាន ហើយសង្ឃឹមថាយើងនិងអាចបន្តការងារជាមួយគ្នាទៅមុខរយះពេលយូរទៀត"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង