Lionel Messi ចូលរួមជាមួយមិត្តរួមក្រុមដើម្បីច្រៀងចម្រៀងដ៏ឌឺដងមួយ

ខ្សែប្រយុទ្ធ​​ Lionel Messi ក៏ដូចជាក្រុមជម្រើសជាតិអាហ្សង់ទីនទាំងមូលនៅតែបន្តការអបអរជ័យជម្នះសម្រាប់ពានរង្វាន់ FIFA World Cup កាលពីឆ្នាំ 2022 ប៉ុន្តែបទចម្រៀងមួយត្រូវបានអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងបំផុត។

អាហ្សង់ទីនបានត្រលប់មកការប្រកួតលក្ខណៈជម្រើសជាតិជាលើកដំបូង ក្រោយយកឈ្នះបារាំង ក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup យ៉ាងជក់ចិត្ត ដោយត្រូវជួបក្រុមជម្រើសជាតិប៉ាណាម៉ា ខណៈដែលប្រធានក្រុមជម្រើសជាតិ Leo Messi រកបានមួយគ្រាប់ក្នុងការប្រកួត ធ្វើឲ្យរូបគេរកបាន ៨០០គ្រាប់ ក្នុងអាជីពបាល់ទាត់របស់គេ។

អ្វីដែលចម្រូងចម្រាស់នោះគឺ ក្រុមអាហ្សង់ទីនទាំងមូល រួមទាំង Messi ផង បានស្រែកច្រៀងថា "សូមស្ងៀតស្ងាត់រយៈពេលមួយនាទីសម្រាប់បារាំង ព្រោះគេស្លាប់បាត់ហើយ" ក្នុងន័យឌឺដងបារាំង ថែមទាំងបានផ្លែផ្កាទៅលើសត្រូវក្នុងទ្វីបតែមួយ គឺក្រុមជម្រើសជាតិប្រេស៊ីល ដោយចោទសួរថា តើប្រទេសមួយនេះ មានសមត្ថភាពលើកពាន World Cup បានទៀត ឬអត់៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង