ព្យាករណ៍គូ Newcastle vs Man United ម៉ោង២២:៣០ ថ្ងៃទី២មេសា

Newcastle United បច្ចុប្បន្នកំពុងឈរនៅលេខ៥ ក្នុងតារាងនៃ Premier League ដោយមាន៤៧ពិន្ទុ បន្ទាប់ពីការលេង២៦ប្រកួត។

Newcastle តាមពីក្រោយ Spurs និងតំបន់ឡើងទៅប្រកួតនៅ Champions League ២ពិន្ទុ​ ទោះបីជាយ៉ាងនេះ ក្តីពួកគេនៅសល់ការប្រកួត២នៅក្នុងដៃ។

ឆ្លងកាត់ការលេង ៦ប្រកួតចុងក្រោយ Newcastle ឈ្នះ២ប្រកួត ស្មើ២ប្រកួត និងចាញ់២ប្រកួត ខណៈពេលដែលពួកគេមានកំណត់ត្រាការប្រកួតនៅក្នុងទឹកដីដ៏ខ្លាំងមួយក្នុងរដូវកាល គឺឈ្នះ៧ប្រកួត ស្មើ៥ប្រកួត និងចាញ់១ប្រកួត​ នៅ St James Park ។

ទន្ទឹមនឹងនេះ ការប្រកួតចុងក្រោយរបស់​ Manchester United នៅ​ Premier League បានត្រឹមតែស្មើជាមួយនិង Southampton ដែលនេះជាលទ្ធផលស្មើទីពីររបស់ពួកគេក្នុង ៦ប្រកួតចុងក្រោយ រួមជាមួយនឹងការឈ្នះ៣ប្រកួត និងចាញ់១ប្រកួត។

ក្នុង​រដូវ​កាល​នេះ កំណត់ត្រា​របស់​ Manchester United​ ​នៅ​លើ​ការប្រកួតក្រៅទឹកដីមាន​ការ​ធ្លាក់​ចុះ​ ដោយ​ឈ្នះ​តែ៦ប្រកួត ស្មើ​២ប្រកួត និង​ចាញ់​៥​ប្រកួត។

ទោះជាយ៉ាងណាក៏ដោយ​ United ថ្មីៗនេះ ក៏មានកំណត់ត្រាប្រសើរជាង ហើយចូលមកក្នុងការប្រកួតនេះ ដោយមិនដែលចាញ់​ Newcastle ក្នុងការជួបគ្នា៦ប្រកួតចុងក្រោយ​ដោយឈ្នះ៤ប្រកួត​ និងស្មើ២ប្រកួត។

ការព្យាករណ៍​ :​ ជាមួយនឹងវត្តមានរបស់ Rashford និង Wilson ទាំងពីរទំនងជានឹងត្រលប់មកក្រុមរបស់ពួកគេវិញ ក្រុមទាំងពីរដែលកំពុងមានទម្រង់ប្រយុទ្ធខ្លាំង​ នឹងមានភាពប្រសើរថែមទៀត ហើយគួរតែមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ក្នុងការឃើញគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នា រវាងក្រុមទាំងពីរ។ ដូច្នេះហើយ ការទស្សន៍ទាយការប្រកួតរវាង Newcastle United និង Manchester United គឺនឹងមានការស៊ុតបញ្ចូលទីគ្នារវាងក្រុមទាំងពីរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង