Pep ពន្យល់មូលហេតុបច្ចេកទេសដែល Kyle Walkers មិនបានជាប់ជម្រើសដំបូងទៀត

អ្នកចាត់ការទូទៅរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយយ៉ាងច្បាស់ៗថា ខ្សែការពារ Kyle Walkers មិនអាចលេងទៅតាមទម្រង់ដែលលោកចង់បាន ជាហេតុដែលលោក Pep ដាក់ឲ្យនៅបម្រុងស្ទើររាល់ប្រកួត។

Walkers បានបាត់បង់តំណែងជាជម្រើសដំបូង ហើយលោក​ Pep បែរជានិយាយមិនលាក់បាំងថា នេះមកពីខ្សែការពារសញ្ជាតិអង់គ្លេសរូបនេះ មិនអាចវិវត្តខ្លួនជាខ្សែការពារបែបថ្មី ដែលតម្រូវឲ្យខ្សែការពារស្លាបឆ្វេងស្តាំឡើងទៅលេងនៅតំបន់បម្រើ នៅពេលដែលក្រុមរបស់ខ្លួន កំពុងតែគ្រប់គ្រងបាល់។

អ្នកចាត់ការរូបនេះ បានឲ្យដឹងថា "គាត់មិនអាចធ្វើវាបានទេ។ គាត់មានល្បឿន គាត់នៅតែជាកីឡាករដែលលឿនបំផុតក្នុងក្រុមរបស់យើង។ ដើម្បីបានលេង អ្នកត្រូវតែមានចំណុចពិសេសជាច្រើន។ ដំបូងគាត់លេងបានយ៉ាងល្អ ប៉ុន្តែនៅពេលដែលទម្រង់ខ្សែការពារបីនៅក្រោម ហើយពីរនាក់នៅតំបន់បម្រើធ្វើឲ្យគាត់ពិបាកសម្របខ្លួន"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង