Baena និង Villarreal លេងផ្លូវច្បាប់ទល់នឹង Valverde

Federico Valverde ត្រូវបានរាយការណ៍ទៅប៉ូលីសដោយខ្សែប្រយុទ្ធស្លាបរបស់ Villarreal កីឡាករ Alex Baena បន្ទាប់ពីតារា Real Madrid រូបនេះបានដាល់គាត់នៅក្នុងចំណតរថយន្ត។

Villarreal បាន​បញ្ជាក់​ថា Baena បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស ដោយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនៅលើគេហទំព័ររបស់ក្លឹបបានអានថា "កីឡាករ Alex Baena របស់ក្លឹប Villarreal CF ត្រូវបានគេវាយដំកាលពីយប់មិញខណៈពេលដែលគាត់កំពុងធ្វើដំណើរទៅកាន់រថយន្តក្រុងរបស់ក្រុមបន្ទាប់ពីការប្រកួតជាមួយនឹងក្រុម Real Madrid CF នៅកីឡដ្ឋាន Santiago Bernabeu។
ប្រឈម​នឹង​ស្ថានភាព​បែប​នេះ កីឡាករ​បាន​សម្រេច​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹងជនបង្ក​ជាមួយ​ប៉ូលិស។ ជាថ្មីម្តងទៀត Villarreal CF បដិសេធរាល់អំពើហឹង្សា ហើយជឿជាក់យ៉ាងមុតមាំលើព្រឹត្តិការណ៍របស់កីឡាករ ហើយនឹងគាំទ្រគាត់ពេញមួយដំណើរការនេះ"។ ចំពោះករណីនេះ បុគ្គលទាំងសងខាងអាចនឹងអូសបន្លាយរឿងរ៉ាវដល់តុលាការ ហើយបើសិនជាការប្តឹងផ្តល់កើតឡើង Valverde អាចប្រឈមស្ថានទម្ងស់ទោសទាំងក្នុងនាមជាកីឡាករ ក៏ដូចជាតាមផ្លវច្បាប់ផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង