ប្រធាន La Liga ចេញមុខកោះហៅ Fede Valverde ចំពោះឧប្បត្ទវហេតុជាមួយ Baena

ប្រធាន La Liga លោក Javier Tebas បានធ្វើការថ្កោលទោសទៅលើខ្សែបម្រើរបស់ក្រុមអធិរាជស Real Madrid កីឡាករ Federico Valverde ចំពោះការវាយប្រហាររបស់ខ្លួនទៅលើ Alex Baena។

រឿងរ៉ាវបានកើតឡើងប្រមាណ ២-៣ថ្ងៃរួចមកហើយ ដោយ Valverde បានម៉ាត់ Baena មួយដៃកណ្តាលមុខ ក្រោយពេលដែលត្រូវ Baena ឌឺដងផ្លែផ្កា ក្នុងជំនួបដែល​ Villarreal បានយកឈ្នះ Real Madrid ក្នុងលទ្ធផល ៣:២ នៅកីឡដ្ឋាន Santiago Bernabeu។

Tebas កាលពីពេលថ្មីៗនេះ បានធ្វើការបង្ហាញឲ្យដឹងថា ទោះជាយ៉ាងណាក៏ Valverde មិនអាចលុបលាងទោសរបស់ខ្លួនបានដែរ ដោយបានលើកឡើងថា "ការឌឺដងបោះពាក្យជារឿងដែលមិនអាចចៀសបាន ប៉ុន្តែការប្រើប្រាស់អំពីហិង្សា មិនមែនជាការឆ្លើយតបចំពោះទង្វើបែបនេះនោះឡើយ។ ការដោះស្រាយបែបសន្តិភាព ជាការដោះស្រាយដ៏ល្អមួយ សម្រាប់បុគ្គលដែលត្រូវបានគេឌឺដង"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង