ឈ្នះ Spurs មែន តែអ្នកគាំទ្រ Liverpool មួយក្រុមបង្ហោះបដាទាមទារឲ្យម្ចាស់ក្លិបចាកចេញ

អ្នកគាំទ្រមួយក្រុមតូចរបស់ហង្សក្រហម Liverpool បានធ្វើការរៀបចំបដាដែលមានសរសេរថា "LFC-Sox-Penguins សុទ្ធតែមានបញ្ហាដូចគ្នា ! FSG Out" ភ្ជាប់នៅលើកូនយន្តហោះមួយដើម្បីធ្វើការកោះពីលើកីឡដ្ឋាន Anfield កំឡុងការប្រកួតទល់នឹងក្រុមមាន់ខ្នាយមាស Tottenham Hotspur។

ក្នុងការប្រកួតដែលអាចចាត់ទុកថាជាការប្រកួតដ៏ស្វិតស្វាញរបស់ហង្សក្រហមសម្រាប់រដូវកាលនេះ អ្នកគាំទ្រស្មោះស្ម័គ្រមួយក្រុមនៅតែមិនពេញចិត្តជាមួយការដឹកនាំរបស់ក្រុមហ៊ុន Fenway Sports Group ដែលមានលោក John W. Henry ជាម្ចាស់ ដោយបានបញ្ជាក់ឲ្យច្បាស់ពីអ្វីដែលជាគំនិតរបស់ពួកគេផ្ទាល់​ដោយការបង្ហោះបដាលើអាកាសយ៉ាងច្បាស់ក្រឡែតតែម្តង។ 

ថ្វីត្បិតតែ Liverpool អាចរកបាន 3 ពិន្ទុយ៉ាងត្រដាបត្រដួសជាទីបំផុតក៏ពិតមែន វានៅតែមិនគ្រប់គ្រាន់សម្រាប់ការបញ្ឈប់អ្នកគាំទ្រមិនឲ្យបញ្ចេញមតិរបស់ខ្លួនទៅលើក្រុមហ៊ុនអាមេរិកដែលជាម្ចាស់នៃ ក្លិបកីឡា baseball Boston Red Sox ក៏ដូចជាក្លិបកីឡាហុកគី Pittsburgh Penguins ដែរ ដោយគិតថាក្រុមទាំងអស់បូករួមនឹង​ Liverpool គឺមានម្ចាស់ដែលមិនមានសមត្ថភាពគ្រប់គ្រងក្នុងការដឹកនាំក្លិប ដោយទាមទារឲ្យមានការចាកចេញពីតំណែងប្រធានក្លិប និងម្ចាស់ភាគហ៊ុនធំរបស់ Liverpool ឲ្យបានកាន់តែឆាប់នោះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង