Aubameyang ជួបប្រទះកំណត់ហេតុដែលពិបាកទទួលយកមួយ មុនប្តូរចេញទល់នឹងក្រុមចាស់របស់ខ្លួន

Pierre-Emerick Aubameyang បានស៊ូទ្រាំនឹងការបង្ហាញខ្លួនដ៏លំបាកវេទនាមួយសម្រាប់ Chelsea ទល់នឹង Arsenal ខណៈដែលការប៉ះចំនួន៤ ក្នុងចំណោមការប៉ះទាំងប្រាំបួនរបស់គាត់ បានមកពីការកែបាល់សម្រាប់ Chelsea។

Aubameyang បានចាប់ផ្តើមការប្រកួតក្នុងនាមជាជម្រើសដំបូង ប៉ុន្តែរូបគេបានប៉ះតែ ៥លើកប៉ុណ្ណោះ បើគិតពីបាល់បញ្ជូនដោយមិត្តរួមក្រុម ដោយ ៤គ្រាប់ បានមកពីការកែបាល់ ម្តងនៅដើមការប្រកួត ហើយបីដងទៀតបន្ទាប់ពីក្រុម Arsenal បាននាំមុខបីគ្រាប់។ ការ​ដាក់​បញ្ចូល​អតីត​ខ្សែ​ប្រយុទ្ធ​របស់​កាំភ្លើង​ធំ​ក្នុង​ក្រុម​ គឺ​ជា​ការ​ចាប់​ផ្តើម​លើក​ទី​ប្រាំ​របស់​គាត់​ក្នុង​រដូវ​កាល​នេះតែប៉ុណ្ណោះ ចាប់តាំងពីការចាកចេញពី Barcelona មកទឹកដីអង់គ្លេសសាជាថ្មី។

ដូចដែលបានដឹងស្រាប់ Chelsea កំពុងស្ថិតក្នុងទម្រង់លេងដ៏អាក្រក់ ហើយបាននាំ Aubameyang ចូល ដើម្បីកែប្រែស្ថានការឲ្យមានភាពល្អប្រសើរ ប៉ុន្តែពួកគេហាក់ព្យាយាមខ្លាំង តែមិនមានលទ្ធផលគាប់ប្រសើរអ្វីទាល់តែសោះ ដោយខ្សែប្រយុទ្ធរូបនេះ មិនអាចរកគ្រាប់បាល់បានឡើយ។ គាត់ត្រូវបានជំនួសដោយ Kai Havertz នៅពាក់កណ្តាលតង់ទីមួយតែម្តង ក្រោយមិនអាចធ្វើអ្វីក្រុមចាស់គាត់បាន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង