អ្នកគាំទ្រជាច្រើនបានធ្វើការជេរប្រមាថ Messi និង Neymar កំឡុងបាតុកម្មនៅក្រៅទីស្នាក់ការកណ្តាលរបស់ PSG

ក្រុមអ្នកគាំទ្រ Paris Saint-Germain Ultras បានបង្ហាញពីការខកចិត្តរបស់ពួកគេ ចំពោះស្ថានភាពបច្ចុប្បន្ននៅក្នុងក្លឹប ហើយបានផ្តោតទៅលើកំពូលតារាឆ្នើម Lionel Messi និង Neymar។

ក្រុម PSG Ultras បានធ្វើការតវ៉ានៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ក្លឹប ហើយបានវាយប្រហារទៅលើតារាទាំងពីរយ៉ាងចាស់ដៃ។ អ្នកគាំទ្រត្រូវបានគេឮស្រែកជេរបន្ទាប់ពីមានព័ត៌មានថាម្ចាស់ជើងឯក World Cup ត្រូវបានព្យួរការប្រកួតរយៈពេលពីរសប្តាហ៍ សម្រាប់ការធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយគ្មានការអនុញ្ញាត។ លើសពីនេះទៅទៀត ក្លឹបបានសម្រេចចិត្តរួចហើយថា ពួកគេនឹងមិនបន្តកិច្ចសន្យារបស់កីឡាករអាហ្សង់ទីន ដែលនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

ក្រៅពីការស្រែកជេរ Messi មិនឈប់ឈរ នៅក្នុងវីដេអូដែលបានបង្ហោះដោយអ្នកគាំទ្រ PSG ផ្ទាល់ក៏មានលឺស្រែកឲ្យ Neymar ធ្វើការចាកចេញពីក្លិបផងដែរ ដោយបានបញ្ជាក់យ៉ាងច្បាស់ពីកំហឹងរបស់គេទៅលើកីឡាករដែលអាចចាត់ទុកជាកីឡាករជួរមុខរបស់ក្រុម៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង