Giroud ថា Pulisic សម្រាប់គាត់គឺដូចជា Hazard ពេលលេងនៅ Chelsea អ៊ីចឹង!!!

ខ្សែប្រយុទ្ធជើងចាស់ Olivier Giroud បានប្រៀបធៀបការលេងជាមួយតារាបាល់ទាត់ជម្រើសជាតិអាមេរិក Christian Pulisic ទៅនឹងពេលវេលារបស់គាត់ជាមួយ Eden Hazard ។

Giroud បានលេងជាមួយ Pulisic នៅ Chelsea មុនពេលធ្វើដំណើរទៅ AC Milan នៅរដូវក្តៅឆ្នាំ 2021។ អ្នកទាំងពីរបានឈ្នះពានរង្វាន់ Champions League ជាមួយគ្នា ដោយ Pulisic បានស៊ុតបាល់បញ្ចូលទីក្នុងជ័យជម្នះវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើក្រុម Real Madrid ដើម្បីរុញក្រុមតោខៀវទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ Pulisic បានប្រឈមមុខនឹងពេលវេលាដ៏លំបាកមួយចំនួននៅ Chelsea ចាប់តាំងពីពេលនោះមក រួមទាំងការដកខ្លួនចេញពីក្រុមនាពេលថ្មីៗនេះដោយ Frank Lampard ប៉ុន្តែ Giroud បានប្រៀបធៀបគាត់ទៅនឹងវីរបុរស Chelsea កីឡាករ Hazard ខណៈពេលដែល Giroud នៅតែជឿថា Pulisic ជាកីឡាករដ៏ល្អម្នាក់ដែលគួរតែមាននៅក្នុងក្រុម។

Giroud បានប្រាប់ Morning Footy ថា "គាត់ជាក្មេងប្រុសរីករាយ តែងតែមានចិត្តល្អ។ ការយល់ដឹងរបស់ខ្ញុំនៅលើទីលានជាមួយគាត់គឺកំពូល ដូចជាកាលនៅជាមួយ Eden បើទោះបីជាខ្ញុំលេងតិចជាមួយ Christian ក៏ដោយ។ គាត់គឺជាកីឡាករដែលជំនាញណាស់។ គាត់អាចញាក់ លេងបាល់មួយ-ពីរ គាត់ដឹងពីរបៀបដែលខ្ញុំលេងនៅលើទីលាន ហើយខ្ញុំក៏យល់ច្បាស់ពីក្បួនខ្នាតរបស់គេស្រាប់។ ខ្ញុំគិតថាមនុស្សនៅទីក្រុង Milan នឹងចូលចិត្តគេ។ Pulisic គឺជាកីឡាករមួយក្នុងចំណោមកីឡាករ​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប ដូច្នេះ​គាត់​នឹង​ជួយ​យើងបានច្រើន"៕
 

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង