វីរបុរស Dortmund មួយរូបថា បើសិន Dortmund នៅមាន Haaland នោះក្លិបនឹងឈ្នះពាន Bundesliga បាត់ទៅហើយ

វីរបុរសរបស់ក្លិប Borussia Dortmund លោក Karl Heinz-Riedle និយាយថា ក្លិបអាចនឹងឈ្នះពានរង្វាន់ Bundesliga បាត់ទៅហើយ ប្រសិនបើ Erling Haaland នៅតែជាកីឡាកររបស់ក្រុមអាឡឺម៉ង់មួយនេះ។

Riedle បានលើកឡើងពីរដូវកាលនេះដោយក្រុម Dortmund នៅពីក្រោយក្រុម Bayern Munich ត្រឹមតែមួយពិន្ទុប៉ុណ្ណោះខណះដែលការប្រកួតក្នុងលីកនៅសល់ត្រឹម 4 ប្រកួតទៀត។ Dortmund ស្ទើរតែអាចវ៉ាជែង Bayern ជាច្រើនលើក ប៉ុន្តែបែរជាភ្លាត់ស្នៀតមិនអាចធ្វើបាន។ នៅក្នុងផ្នត់គំនិតរបស់ Riedle អតីតក្រុមរបស់លោកហាក់ខ្វះអ្នកបញ្ចប់ទី ដែលនេះមិនមែនជាបញ្ហាទាល់តែសោះបើសិនជាកីឡាករ Erling Haaland មិនបានធ្វើការចាកចេញទៅកាន់ក្រុមមេឃខៀវ Manchester City នៅរដូវក្តៅមុន។ 

ថ្លែងទៅកាន់ GOAL អតីតកីឡាកររបស់ Dortmund ដែលធ្លាប់លើកពាន Bundesliga រហូតដល់ទៅ2ដងជាមួយក្លិបបានបង្ហើបឲ្យដឹងពីអារម្មណ៍ពិតរបស់គាត់ថា "ប្រសិនបើ​យើង​នឹង​មាន Haaland នៅ​ក្នុង​ក្រុម​ទៀត ខ្ញុំ​ប្រាកដ​ថា​នៅ​រដូវ​កាល​នេះ យើង​នឹង​មាន​ពិន្ទុ​ច្រើន​ទៀត​នៅ​ពី​មុខ! ថ្វីត្បិតតែក្រុមយើងបច្ចុប្បន្នបានបង្ហាញពីទម្រង់លេងយ៉ាងល្អ តែយើងដូចជាខ្វះសមត្ថភាពរកគ្រាប់បាល់ដែល Erling ធ្លាប់ធ្វើបានកាលពីរដូវកាលមុន"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង