ព្យាករណ៍គូ​ Juventus vs Sevilla ម៉ោង២ ថ្ងៃទី១២ឧសភា

នេះជាការឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើកដំបូងរបស់ Juventus នៅអឺរ៉ុប ចាប់តាំងពីរដូវកាលឆ្នាំ២០១៦/១៧ ដែលពេលនោះ ពួកគេបានឡើងទៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត Champions League ។

Juventus បានយកឈ្នះ Sporting Lisbon ដើម្បីឡើងមកជុំនេះ ដោយបានឈ្នះជើងទីមួយ ១-០ ហើយស្មើ ១-១ ក្នុងការប្រកួតជើងទីពីរ។

Juventus ចូលមក​ក្នុង​ការ​ប្រកួត​នេះ ដោយ​មិន​ស្គាល់ការ​ចាញ់​សោះ​ ៣ប្រកួត​ចុង​ក្រោយ​ ហើយ​សង្ឃឹម​ថា​ នឹង​មាន​សន្ទុះ​ខ្លាំង​ក្នុងការប្រកួតទល់នឹង Sevilla។

Sevilla មិនដែលចាញ់នៅ Europa League ឬ UEFA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទេ ហើយក៏មិនចង់ឱ្យរឿងនឿកើតឡើងលើពួកគេផងដែរ។

គន្លឹះនៃភាពជោគជ័យរបស់ Sevilla ក្នុងរដូវកាលនេះ គឺទម្រង់លេងក្នុងទឹកដីរបស់ពួកគេ ដែលពួកគេនឹងប្រឹងឱ្យអស់ពីសមត្ថភាពមិនថា លទ្ធផលបែបណាក៏ដោយនៅថ្ងៃព្រហស្បតិ៍នេះ។

ការព្យាករណ៍​ :​ Sevilla បានជួបការលំបាកក្នុងដំណើរការប្រកកួត Europa League ផ្ទុយពីទម្រង់លេងរបស់ Juventus នៅក្នុងទឹកដី។​ យើងរំពឹងថា ក្រុមអេស្ប៉ាញនឹងជួបការពិបាកក្នុងប្រទេសអ៊ីតាលី ហើយការព្យាករណ៍របស់យើងក្នុងការប្រកួតរវាង Juventus និង Sevilla នឹងបញ្ចប់ដោយជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង