ព្យាករណ៍គូ​ Everton vs Manchester City ម៉ោង២០ ថ្ងៃទី១៤ឧសភា

Manchester City បានបន្តមិនស្គាល់ការចាញ់បន្ទាប់ពីប្រកួតស្មើ ១-១ ក្រៅទឹកដីជាមួយ Real Madrid នៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League ក្នុងរដ្ឋធានីអេស្ប៉ាញ។

ដែលបច្ចុប្បន្ននេះ មានករលេង២១ប្រកួតជាប់ៗគ្នា មិនដែលចាញ់សម្រាប់ក្រុមរបស់លោក Pep Guardiola ក៏ដូចជាការឈ្នះ១៥ ពីការលេង១៧ប្រកួតចុងក្រោយ​ ជាមួយនឹងកំហុសពីរដូចគ្នាដែលកើតឡើង ដោយស្មើ ១-១ ជាមួយ Bayern និងដូចលទ្ធផល Real Madrid ខាងលើ។

បញ្ហាដែលលោក Guardiola នឹងប្រឈមមុខជាមួយនោះ គឺត្រូវជម្នះក្នុងការប្រកួតនេះ ដោយធានាថា កីឡាកររបស់គាត់នៅតែផ្តោតលើកិច្ចការដែលនៅនឹងដៃ។

Everton ទទួលបានលទ្ធផលដែលបានសង្គ្រោះរដូវកាលរបស់ពួកគេ នៅពេលដែលពួកគេបានបំប៉ោងសំណាញ់ទី៥គ្រាប់ ដ៏គួរឱ្យភ្ញាក់ផ្អើលដោយការយកឈ្នះលើ Brighton ក្នុងលទ្ធផល ៥-១ ក្រៅទឹកដី។

ជាមួយនឹងការធ្វើដំណើរទៅប្រកួត Wolves និងការប្រកួតក្នុងទឹកដីជាមួយ Bournemouth ដែលជាការប្រកួតដែលនៅសល់ បន្ទាប់ពីការប្រកួតនេះ Everton គួរតែមានអារម្មណ៍ជឿជាក់ ចំពោះឱកាសគេចផុតពីការកាត់ចោល។ 

ការព្យាករណ៍​ :​ Manchester City អាច​គ្រប់​គ្រងគ្រាប់បាល់​តែម្ខាង​យ៉ាង​ងាយ ខណៈ​ដែល​ពួក​គេ​បាន​ធ្វើ​បែបជា​ច្រើន​ដង​រួចមកហើយ ក្នុង​រដូវ​កាល​នេះ។​ ពួកគេបានស៊ុតបញ្ចូលទីគូប្រកួតជាច្រើននៅ Premier League រដូវកាលនេះ ហើយបានស៊ុតបញ្ចូលទី៣គ្រាប់ ឬច្រើនជាងនេះ ៥ប្រកួតក្មុងចំណោម៧ប្រកួតចុងក្រោយ។ ដូច្នេះការទស្សន៍ទាយការប្រកួតរវាង Everton និង Manchester City របស់យើងគឺ​ នឹងមានគ្រាប់បាល់ច្រើនជាង​ ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង