ទីបំផុត Man Utd សម្រេចផ្តាច់កុងត្រារបស់ Phil Jones ក្រោយបង្ហាញខ្លួនបានត្រឹម ១៣ប្រកួតក្នុងពេល ៥ឆ្នាំ

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​ នឹង​ដោះ​លែង Phil Jones ក្រោយ​ពី​ឃើញ​គេ​បង្ហាញ​ខ្លួន​ត្រឹម​តែ ១៣ប្រកួត​ប៉ុណ្ណោះ ​ក្នុង​រយៈ​ពេល ៤រដូវកាលចុង​ក្រោយ​នេះ។

កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានមកលេងនៅ Old Trafford តាំងពីឆ្នាំ២០១១ មកម្ល៉េះ ដែលធ្វើអោយគាត់ក្លាយជាបុគ្គលមួយ ក្នុងចំណោមកីឡាករមួយចំនួន ដែលនៅតែមាននៅក្នុងកំណត់ត្រារបស់ក្លិបដែលមានប្រវត្តិលើកពាន Premier League ក្រោមការដឹកនាំរបស់លោក Sir Alex Ferguson។ ទោះយ៉ាងណាក៏ដោយ គាត់បានតស៊ូយ៉ាងធ្ងន់ធ្ងរជាមួយនឹងរបួសជាយូរ ហើយបានក្លាយជាកីឡាករមួយដែលគ្រូបង្វឹកទាំងប៉ុន្មានរបស់ Man Utd បំភ្លេចចោល។

កិច្ចសន្យារបស់ Jones ឥឡូវនេះ កំពុងដំណើរការជិតដល់ទីបញ្ចប់ ហើយរូបគេនឹងត្រូវបានដោះលែងក្នុងនាមជាកីឡាករដែលគ្មានកុងត្រានៅរដូវក្តៅនេះ។ បញ្ហាជង្គង់រយៈពេលយូរបានរារាំង Jones ពីការធ្វើឱ្យមានផលប៉ះពាល់ជាច្រើននៅក្នុងពេលថ្មីៗនេះ ខណៈដែលការបង្ហាញខ្លួនចុងក្រោយរបស់គាត់ សម្រាប់ក្រុម Man United គឺកាលពីជំនួបទល់នឹងក្រុម Brentford នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង