Ruud van Nistelrooy សម្រេចចាកចេញពី PSV ដោយរអ៊ូថា ក្លិបខ្វះខាតរឿងមួយនេះ

Ruud van Nistelrooy បានចាកចេញពីតំណែងរបស់គាត់ ក្នុងការដឹកនាំក្រុម PSV Eindhoven បន្ទាប់ពីរាយការណ៍ទៅក្រុមប្រឹក្សាភិបាលថា គាត់លែងមានអារម្មណ៍ទទួលបានការគាំទ្រពីក្លិបទៀតហើយ។

ក្លិបយក្ស Eredivisie បានធ្វើសេចក្តីប្រកាសកាលពីថ្ងៃពុធ ដោយបានសម្រេចផ្តាច់ទំនាក់ទំនងរបស់ Van Nistelrooy នៅក្លិប បន្ទាប់ពីដឹកនាំក្រុមមិនដល់មួយរដូវកាលពេញផង។ អតីតខ្សែប្រយុទ្ធក្រុម Manchester United ចាកចេញពី PSV ជាមួយនឹងការឈ្នះពាន Johan Cruyff Shield និង TOTO KNVB Beker ហើយថែមទាំងជួយឲ្យ PSV ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងលីកថែមទៀតផង។

សេចក្តីថ្លែងការណ៍នៅលើគេហទំព័រផ្លូវការរបស់ក្លិបបានសរសេរថា " លោក Ruud Van Nistelrooy បានរាយការណ៍នៅព្រឹកនេះថា គំនិតរបស់គាត់មិនមានការគាំទ្រគ្រប់គ្រាន់នៅក្នុងក្លិបនេះទៀតឡើយ។ គាត់បានពន្យល់ភ្លាមៗអំពីរឿងនេះដល់កីឡាករ និងបុគ្គលិក។ នៅថ្ងៃអាទិត្យនេះ តាមសំណើរបស់ថ្នាក់ដឹកនាំ Fred Rutten នឹងចូលកាន់តំណែងជាបណ្ដោះអាសន្ន ក្នុងនាមជាគ្រូបង្វឹក។ PSV សោកស្តាយចំពោះការសម្រេចចិត្តរបស់ Van Nistelrooy និងអរគុណគាត់សម្រាប់ការឈ្នះពានរង្វាន់ Johan Cruyff Shield និង TOTO KNVB Beker ក្នុងរដូវកាលនេះ ហើយសង្ឃឹមថានឹងបញ្ចប់រដូវកាលជាមួយនឹងចំណាត់ថ្នាក់លេខ២"៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង