The Rock អាចដើរតាមគន្លងរបស់ Ryan Reynolds ក្រោយលេចឮដំណឹងពាក់ព័ន្ធនឹងក្លិប Southend United

Dwayne Johnson ដែលប្រិយមិត្តកីឡាកាសស្គាល់ថាជា The Rock អាចជាតារាសម្តែងហូលីវូដបន្ទាប់ពី Ryan Reynolds ដើម្បីចូលរួមជាមួយក្រុមអង់គ្លេសនៅលីកទាប ចំពេលដំណើរការស្វែងរកម្ចាស់ក្លិបថ្មីដែលកំពុងកើតមានលើក្រុម Southend United។

ក្រុមដែលកំពុងលេងនៅ National League ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្នុងការ​ពិភាក្សា​លើ​ការ​កាន់កាប់​ដោយ​ក្រុម​ពាណិជ្ជករ​ក្នុងស្រុក ហើយម្ចាស់ក្លិបថ្មីបានទាក់ទងជាមួយក្រុមហ៊ុនផលិតកម្មរបស់ The Rock គឺផលិតកម្ម Seven Bucks Productions ជុំវិញការបង្កើតរឿងភាគឯកសារអំពីក្លិប Southend United។

អតីត​អ្នកកីឡាកាស​រូប​នេះ​ នឹង​ក្លាយ​ជា​បុគ្គលមានមុខ​មាត់​ដ៏​ល្បី​ចុង​ក្រោយ​បំផុត​ដែល​បាន​ចូល​រួម​ជាមួយ​នឹង​ក្រុម National League។ គួររំលឹកផងដែរថា តារាសម្ដែង Ryan Reynolds និង Rob McElhenney បានជួយ Wrexham ឡើងមកលេងនៅ League Two ក្នុងរដូវកាលនេះ ហើយមានភាពយន្តឯកសារដ៏ជោគជ័យមួយដែលធ្វើឡើងអំពីការអភិវឌ្ឍន៍របស់ក្លិបចាប់តាំងពីការកាន់កាប់របស់ពួកគេក្នុងខែកញ្ញា ឆ្នាំ២០២០៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង