Alexis Sanchez អន្ទះសារចង់មកលេងនៅ Premier League វិញរដូវកាលក្រោយ

កីឡាករ Alexis Sanchez កំពុងពិចារណាការត្រលប់មកកាន់លីកកំពូលអង់គ្លេស English Premier League វិញនៅរដូវក្តៅ បន្ទាប់ពីចំណាយពេលត្រឹមតែមួយរដូវកាលនៅ Marseille ។

កីឡាករសញ្ជាតិឈីលីវ័យ 34 ឆ្នាំដែលបានចំណាយពេល ៥រដូវកាល នៅ Premier League ចន្លោះឆ្នាំ២០១៤ ដល់ ២០១៩ ឲ្យក្រុមធំៗដូចជា Arsenal និង Manchester United ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើការផ្លាស់ប្តូរទៅកាន់ប្រទេសអង់គ្លេសវិញ ដោយក្រុមកាំភ្លើងធំចង់ចុះហត្ថលេខាលើគាត់ម្តងទៀត។

Sanchez បានចំណាយពេលបួនឆ្នាំនៅ Arsenal ពីឆ្នាំ២០១៤ ដល់ ២០១៨ ដោយបានឈ្នះពាន FA Cup ចំនួនពីរ និង Community Shield មុនពេលធ្វើដំណើរទៅកាន់ Manchester United ។ ទម្រង់លេងរបស់ខ្សែប្រយុទ្ធស្លាបរូបនេះ បានធ្លាក់ចុះយ៉ាងខ្លាំងបន្ទាប់ពីបានចូលរួមជាមួយបិសាចក្រហម ខណៈដែលគាត់ត្រូវបានគេខ្ចីទៅក្លិប Inter បន្ទាប់ពីលេងបានមួយរដូវកាលកន្លះ ហើយក្រោយមកត្រូវបានលក់ទៅឲ្យក្លិបនៅអ៊ីតាលីជាអចិន្ត្រៃយ៍៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង